តារា​រ៉េប​ម្នាក់​​រង​ការ​រិះគន់​ចំៗ ក្រោយ​បង្ហោះ​រូប​ដាក់​ជើង​លើ​សុដន់​ប្រពន្ធ

  • 2015-09-08 16:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​រ៉េប​អង់គ្លេស Stephen Manderson ដែល​មាន​ឈ្មោះ​ក្នុង​សិល្បៈ​​ថា Professor Green ត្រូវ​អ្នក​គាំទ្រ​រិះគន់​​មិន​ទុក​មុខ​ ក្រោយ​បង្ហោះ​រួប​មិន​សមរម្យ​ ដោយ​ដាក់​ជើង​ទាំង​ពីរ​លើ​ដើមទ្រូង​របស់​ប្រពន្ធ​ក្នុង​​អាង​ទឹក​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

 
 

​កាល​ពី​ដើម​ឆ្នាំ​ តារា​រ៉េប​វ័យ​៣១​ឆ្នាំ​​​រូប​នេះ​និង​ប្រពន្ធ​នាង Millie Mackintosh ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​លែងលះ​គ្នា​ម្ដង​រួម​មក​ហើយ​។ ប៉ុន្តែ​ក្រោយ​មក​គូ​ស្នេហ៍​ទាំង​ពីរ​ក៏​បាន​ត្រូវរ៉ូវ​​គ្នា​វិញ ហើយ​ដើម្បី​បញ្ជាក់​ពី​ការ​ផ្សា​ភ្ជាប់​ឡើង​វិញ Stephen បាន​បង្ហោះ​រូប​ស្និទ្ធស្នាល​​មួយ​សន្លឹក​ជា​មួយ​ប្រពន្ធ​ក្នុង​ហាង​ទឹក​ចូល​​​​ក្នុង​បណ្ដាញ Instagram ដោយ​យក​ជើង​ទាំង​ពីរ​ដាក់​លើ​សុដន់​របស់​ប្រពន្ធ​ទាំង​សងខាង។

 

ភ្ជាប់​ជា​មួយ​អាក្រាត​មួយ​សន្លឹក​នោះ​គេ​បាន​សរសេរ​ថា៖ "'#bathfortwo #merelysavinghermodesty #couldibeanypaler “។ ត្រឹម​រយៈ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​បង្ហោះ​ រូប​មួយ​សន្លឹក​នោះ​ទទួល​បាន​ការ​ LIKE ដល់​ទៅ​ ៣៨ ០០០០​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំ​ទ្រ​​ផង​ដែរ។ ​អ្នក​គាំទ្រ​​ម្នាក់​​បាន​និយាយ​ថា៖ "ហេតុ​អ្វី​មិន​ចេះ​ខ្មាសអៀន​យ៉ាង​នេះ​ ព្រះ​អើយ"។

 

​នេះ​មិនមែន​ជា​លើ​ទី​មួយ​ទេ​ដែល Stephen Manderson បង្ហោះ​រូប​អាក្រាត​របស់​ប្រពន្ធ ដោយ​កន្លង​មក​គេ​​ធ្លាប់​បាន​បង្ហោះ​រូប​​ប្រពន្ធ​កំពុង​កោ​រោម​នៅ​ក្នុង​អាង​ទឹក​ផង​ដែរ ៕

 

 
 

 

ចុចអាន៖បុរស​​ដែល​វះ​កាត់​មុខ​ដូច​ Justin Bieber ត្រូវ​បាន​រក​ឃើញ​​ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail