មាន​កង់​ Freecross​ លែង​ខ្លាច​រឿង​ជិះ​ដួល​ទៀត​ហើយ

  • 2014-09-16 23:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​​ហាត់​ប្រាណ​ដោយ​ការ​ជិះ​កង់​ណាស់​មែន​​ទេ?​ ឥឡូវ​នេះ​វា​កាន់​តែ​ងាយ​ស្រួល​ជាង​ពី​មុន​​ទៅ​ទៀត​ដោយ​សារ​មាន​កង់​កូន​កាត់​​មួយ​ឈ្មោះ​ Freecross

 

 

-អាន​អត្ថបទ៖ ហ្គេម​បាល់​ទាត់​ FIFA 2015​ ចេញ​វីដេអូ​ឲ្យ​មើល​ហើយ Freecross​ ផលិត​ដោយ​លោក​ Wolfgang Haupt​ ដែល​ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​ការ​ជិះ​ស្គី​ (រួម​សហការ​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ Porsche)។ Freecross ​មាន​​កង់​បី​ (ក្រោយ​មួយ​ និង​មុខ​ពីរ)​ និង​ឈ្នាន់​រាង​ទ្រវែង​ដែល​អាច​​ឲ្យ​អ្នក​ជិះ​ឈរ​ពី​លើ​ ហើយ​មាន​លេខ​ និង​ហ្រ្វាំង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ពេល​កំពុង​ជិះ។ នៅ​ពេល​​ជិះ​ Freecross​ អ្នក​អាច​ជ្រែ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​បាន​ម៉ា​សេរី​ (ដូច​ជិះ​ស្គី​លើ​​ទឹកកក)​​ដោយ​មិន​ខ្លាច​ដួល​នោះ​ទេ។

​ កង់​មួយ​នេះ​មាន​ទម្ងន់​២៥​គីឡូក្រាម​ និង​មាន​តម្លៃ ៤០០០ដុល្លារ ​(តម្លៃ​នៅ​ទីផ្សារ​អឺរ៉ុប)។ ​​​​

វីដេអូ៖

http://youtu.be/nNO3OAHlN4A

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ the guardian