យុវជន​មួយ​ក្រុម​រួម​គ្នា​លើក​ស្ទួយ​វិស័យ Robot នៅ​កម្ពុជា

  • 2015-09-09 17:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ការ​ស្រលាញ់​លើ​វិស័យ​បង្កើត​ Robot យុវជន​ខ្មែរ​មួយ​ក្រុម​មាន​គ្នា​ ៥ នាក់​ រួម​គ្នា​លើក​ស្ទួយ​វិស័យ​នេះ​ទោះ​បី​ពួក​គេ​រៀន​សាលា​ខុស​គ្នា​ក៏​ដោយ។

 

 

លោក​ ជី សុថារិទ្ធ ប្រធាន​ក្រុម​ The Khmer Nerd បាន​ឲ្យ​ដឹង​ថា ក្រុម​លោក​ទើប​តែ​បង្កើត​ឡើង​បាន​មួយ​រយៈ​ពេល​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង​ទាំង​ឡាយ​ទាក់​ទង​នឹង Robot ដល់​បងប្អូន​ដែល​មាន​ចិត្ត​ស្រលាញ់​លើ​វិស័យ​មួយ​នេះ។ សុថារិទ្ធ​បន្ត​ថា ដំបូង​ឡើយ​ក្រុម​មួយ​នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​និង​ចែក​រំលែក​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅមក​នា​ថ្ងៃ​ចុង​សប្ដាហ៍​តែ​ប៉ុណ្ណោះ​ ព្រោះ​សមាជិក​ក្រុម​គឺ​មក​ពី​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ។

 

ការ​សិក្សា​ជាមួយ​គ្នា ​គឺ​មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មុន​ការ​ប្រកួត​ Robot របស់​ទូរទស្សន៍ជាតិ​ មក​ពី​បណ្ដា​សាកលវិទ្យាល័យ​ផ្សេង​ៗ។ សមាជិក​ក្រុម​ទាំង​អស់​ គឺ​តំណាង​ឲ្យ​សាកលវិទ្យាល័យ​រៀង​ៗ​ខ្លួន​ដូច​នេះ ​ការ​ប្រកួត​ប្រជែងទោះ​បី​ឈ្នះ​ ឬ ចាញ់​ក៏​ក្រុម​មួយ​នេះ​មិន​យក​គ្នា​ធ្វើ​សត្រូវ ដោយសារ​ចង់​ស្វែងយល់​ពី​គ្នា​ និង នៅ​មាន​ចន្លោះ​ខ្វះ​ខាត​ច្រើន​លើ​ចំណេះ​ដឹង​ទាំង Hardware និង Software។ មាន​តែ​ធ្វើ​បែបនេះ​ទើប​ធ្វើ​ឲ្យ​ចំណេះ​ដឹង​ខាង​បច្ចេកវិទ្យា​ Robot មួយ​នេះ​រីកចម្រើន​ខ្លាំង។

 

Robot ក្រុម​លោក​បាន​ចូល​រួម​កម្មវិធី​វិទ្យាសាស្ត្រ និង ពិព័រណ៍​វិទ្យាសាស្ត្រ​លើក​ទី ១ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​ដាក់​បង្ហាញ​ Robot Line Following ដែល​អាច​បញ្ជា​តាម​ប្លូធូ។ ការ​បង្ហាញ​​ Robot ​មាន​ការ​ចាប់​អារម្មណ៍​ព្រោះ​កាល​នោះ​ Robot ក្រុម​លោក​ធ្វើ​ឡើង​ដោយ​ដៃ​សុទ្ធ​សាធ​រាល់​គូរ​សៀគ្វី ឬ សីមា​ផ្សេងៗ។ ការ​បង្កើត​វា​ឡើង​អាច​ប្រើ​រយៈ​ពេល​លឿន​បំផុត​ ១ ថ្ងៃ តែ​បើ​រវល់​អាច​ដល់​ ១ សប្ដាហ៍។

 

សុថារិទ្ធ​បញ្ជាក់​ថា អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ការ​សិក្សា​និង​បង្កើត​ Robot គឺ​មាន​ការ​ខ្វះ​ខាត​ច្រើន​ដូច​ជា​សម្ភារៈ​ផ្សេង​ៗ​ក្នុង​ការ​បង្កើត​ទើប​ក្រុម​លោក​ត្រូវការ​ជំនួយ​ខ្លះ​ៗ​ដើម្បី​ជួយ​ទប់​ក្នុង​ការ​បង្កើត Robot។ ហើយ​ការ​សិក្សា​ត្រូវ​តែ​ថ្មី​រួម​នឹង​ការ​ស្រាវ​ជ្រាវ​លើ​គម្រោង​មួយ​ៗ​ឲ្យ​បាន​ច្បាស់​ជៀស​វាង​មាន​បញ្ហា​ខូច​ខាត​ ឬ​ការ​ឆ្លង​ចរន្ត​បណ្តាលឲ្យ​ខូច Board  Chip ជាដើម។

 

The Khmer Nerd មាន​សមាជិក​ក្រុម ៥ នាក់​រួម​មាន​ លោក ជី សុថារិទ្ធ (ប្រធាន) Coordinator/Technical , ហេង គីមឈាង (សមាជិក) Software/Technical , ស៊ុន ហានឃៀង (សមាជិក)  Software/Technical, ឈាន ផាណា (សមាជិក)  Software, ពេជ្រ ភារុណ (សមាជិក)  Design/Technical៕

 

 

 

 

អត្ថបទ៖ ដារ៉ាឆានី​

អត្ថបទថ្មី