Apple ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​​ iOS 9 ជា​សាធារណៈ​​នៅអាទិត្យក្រោយ

  • 2015-09-10 15:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការ​យប់​មិញ​នេះ ​ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 9 ជា​សាធារណៈ​​ ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា​ខាង​មុខ​នេះ​ទៅ។

 

 

ចំពោះ​ឧបករណ៍​ដែល​អាច​ប្រើ​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​បាន​រួម​មាន​​ iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4s, iPad Pro, iPad 2, iPad 3, iPad 4, iPad Air, iPad Air 2, iPad mini, iPad mini 2, iPad mini 3, iPad mini 4,​ iPod touch ជំនាន់​ទី ៤ និង​ ​ iPod touch ជំនាន់​ទី ៦។

 

 

​តាម​ការ​ឲ្យ​ដឹង​ពី​ iOS 9 ​ដែល​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​​​​គឺ​បាន​ភ្ជាប់​ជា​មួយ​នឹង​មុខងារ និង​កម្មវិធី​​ថ្មីៗ​ដូចជា​ ការ​បន្ថែម​មុខងារ​ថ្មី​លើ​ Siri, Font ថ្មី, Spotlight Siri Sugession, Spotlight Search, Transit In Maps App, iPad Split-Screen, News App, Wallet App, QuickType, Note App, បង្កើន​សមត្ថភាព​ថ្ម និង​ Low Power Mode, បង្កើន​ផ្នែក​សុវត្ថិភាព និង​មុខងារ​ថ្មី​ជា​ច្រើនទៀត៕

 

 

ចង់​ដឹង​មុខងារ​លម្អិត​ទាក់​ទង​មុខងារ​ខាង​លើ​ចុចទី​នេះ

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖  macrumors

 
អត្ថបទពេញនិយម
អត្ថបទថ្មី