៦​យ៉ាង​សង្សារ​មិន​ចូល​ចិត្ត​ការ​ស្លៀកពាក់​របស់​អ្នក!

  • 2014-10-16 18:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១) គាត់​តែង​ចំអក​ឡកឡឺយ​អំពី​ការ​ស្លៀកពាក់​របស់​អ្នក៖ ប្រសិន​បើ​គាត់​ជា​ញឹកញាប់​ប្រាប់​អ្នក​ថា​ អ្នក​ស្លៀក​ពាក់​ដូច​ប្រុស​ នេះ​ជា​សញ្ញា​ថា​ គាត់​មិន​ចូល​ចិត្ត​ការ​ស្លៀក​ពាក់​របស់​អ្នក​ទេ។

 

 

 

២) ប្រៀប​ធៀបអ្នក​​ជាមួយ​មនុស្ស​ស្រី​ដទៃ៖ ប្រសិន​បើ​គាត់​និយាយ​អំពី​ស្រី​ណា​ម្នាក់​ចេះ​​ស្លៀក​ពាក់​បាន​​សមរម្យ​ នេះ​មាន​ន័យ​ថា​ជា​ការ​ឲ្យ​យោបល់​ប្រយោល​អំពី​ការ​ស្លៀក​ពាក់​របស់​អ្នក។

 

៣) គាត់​ជួយ​ជ្រើស​​សំលៀក​បំ​ពាក់​​ឲ្យ​​អ្នក៖ ប្រសិន​បើ​ទៅ​ហាង​ទិញ​ខោ​អាវ​ទាំង​អស់​គ្នា​ ហើយ​គាត់​ជា​ធម្មតា​ជ្រើស​រើស​ខោ​អាវ​ឲ្យ​អ្នក​ នេះ​ជា​សញ្ញា​ច្បាស់​ណាស់​ថា​ គាត់​មិន​ចូល​ចិត្ត​ការ​ស្លៀក​ពាក់​របស់​អ្នក​ទេ។

 

៤) គាត់​មាន​អារម្មណ៍​ថា​ខ្មាស​គេ៖ ប្រសិន​បើ​មិត្ត​ប្រុស​របស់​អ្នក​មាន​អារម្មណ៍​ថា​អត់​ស្រណុក​ចិត្ត​ ក្នុង​ការ​ទៅ​ញ៉ាំ​អាហារ​ ឬ​ដើរ​ជា​មួយ​អ្នក​ នេះ​ក៏​បញ្ជាក់​ថា​ គាត់​មិន​ចូល​ចិត្ត​ការ​ស្លៀកពាក់​របស់​អ្នក​ដែរ។

 

៥) គាត់​ប្រាប់​អ្នក​ឲ្យ​ប្ដូរ​ក្នុង​​ទូ​ខោអាវ​៖ ប្រសិន​បើ​គាត់​សុំ​ឲ្យ​អ្នក​ពាក់​អ្វី​ដែល​ទាន់​សម័យ​ និង​សិចស៊ី​ គឺ​គាត់​ចង់​ឲ្យ​អ្នក​ប្ដូរ​សំលៀក​បំពាក់​នៅ​ក្នុង​ទូ​ខោអាវ​របស់​អ្នក។

 

៦) គាត់​តែង​រអ៊ូ​អំពី​ការ​ស្លៀក​ពាក់​របស់​អ្នក​៖ បើ​គាត់​តែង​រអ៊ូ​ជា​ប្រចាំ​ ច្បាស់​ណាស់​គឺ​គាត់​ស្អប់​ការ​ស្លៀក​ពាក់​របស់​អ្នក​តែ​ម្ដង៕

 

ចុះ​មិត្ត​យុវវ័យ​វិញ​ធ្លាប់​មាន​ជួប​បញ្ហា​នេះ​ទេ​ជាមួយ​នឹង​សង្សារ?

 

-រឿង​រ៉ាវ​​ជា​ច្រើន​​ពី​ទំនាក់​ទំនង​ និង​ស្នេហា៖ ចុច​អាន ប្រភព៖ En.amerikanki

អត្ថបទថ្មី