លី តឺហួ ស្គាល់រសជាតិជាជនរងគ្រោះត្រូវគេចាប់ជំរិត ក្នុងរឿងថ្មី
- 2015-09-10 16:32:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី តឺហួ ស្គាល់រសជាតិជាជនរងគ្រោះត្រូវគេចាប់ជំរិត ក្នុងរឿងថ្មី
ចន្លោះមិនឃើញ
ក្នុងភាពយន្តថ្មីបែបឧក្រិដ្ឋកម្មដែលមានចំណងជើងថា “Saving Mr. Wu” កំពូលតារាសម្ដែងហុងកុង Andy Lau ដែលប្រិយមិត្តស្គាល់តាមរយៈតួ លី តឺហួ បានសម្ដែងជាតួជនរងគ្រោះដែលគេចាប់ជំរិតធ្វើបាប។
ភាពយន្តខាងលើនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី ៣០ ខែ កញ្ញាខាងមុខនេះ។ ចំពោះផ្ទៃនៃសាច់រឿងសង្កត់ធ្ងន់និយាយពីតួអង្គជនរងគ្រោះដែលត្រូវគេចាប់ជំរិតមួយរូបដែលមានឈ្មោះថា Wu Ruofu ដែលសម្ដែងដោយ Andy ។ ក្នុងឆ្នាំ២០០៤ Wu ត្រូវបុរស៣នាក់ចាប់ជំរិត និងទាមទារប្រាក់៣លានដុល្លារហុងកុងដើម្បីជាថ្នូរនៃការដោះលែង។ Wu ត្រូវជនទាំងនោះវាយដំធ្វើបាបជាខ្លាំងមុនពេលដោះលែងចេញមកវិញ។
ចំពោះវីដេអូខ្លីនៃការផ្សព្វផ្សាយរឿង “Saving Mr. Wu” នេះមានការកោតសរសើរច្រើនពីសំណាក់អ្នកទស្សនា ប៉ុន្តែអ្នកទស្សនាមួយចំនួនក៏ឈឺចិត្តខ្លះដែរនៅពេលដែលឃើញឈុតចាប់ជំរិតដ៏ព្រៃផ្សៃទាំងនោះ។
“Saving Mr. Wu” គឺជារឿងដំបូងដែលតារាវ័យ៥៣ឆ្នាំដើរតួជាជនដែលគេចាប់ជំរិតធ្វើបាប។ លោក Ding Sheng ដែលជាអ្នកដឹកនាំរឿងខាងលើបាននិយាយថា Andy អាចមានសមត្ថភាពគ្រប់គ្រាន់ដើរតួជាជនរងគ្រោះ ព្រោះគេលេងចូលតួពិតៗ។
ទស្សនាវីដេអូ Trailer៖
ចុចអាន៖លី តឺហួរ បដិសេធលុយរាប់លានដុល្លារដើម្បីទុកពេលនៅក្បែរកូនស្រី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars