Facebook ​អនុញ្ញាត​ឲ្យ​​អ្នក​​សារ​ព័ត៌មាន​អាច​​​បន្ត​ផ្ទាល់​​វីដេអូ​លើ​ Facebook បាន

  • 2015-09-11 18:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍​ណាមួយ​ ក្រុមហ៊ុន Facebook ​បាន​បើក​​ឲ្យ​ដំណើរការ​កម្មវិធី​ Facebook Mention app ​ជា​សាធារណៈ​​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​​ផ្សាយវីដេអូ​បន្ត​ផ្ទាល់ ( Live Video ) ​ពី​ព្រឹត្តិការណ៍​​ណា​មួយ​ទៅ​ដល់​មិត្តភ័ក្ដ ឬ អ្នក​គាំ​ទ្រ​របស់​ខ្លួន​បាន​ដឹង​នៅ​លើ​ Facebook។

 

 

Facebook Mention app គឺ​ជា​កម្មវិធី​មួយ​ដែល​ក្រុមហ៊ុន​ Facebook បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០១៤ ​ដោយ​កម្មវិធី​នេះ​កំណត់​ឲ្យ​ប្រើ​តែ​បុគ្គល​ល្បី​ៗ​ដូច​ជា​ តារា​សម្ដែង​ តន្ត្រីករ​ និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​ទៀត​ដើម្បី​​ឲ្យ​ពួក​គេ​ Live Video ​និង​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​គាំ​ទ្រ​របស់​​ខ្លួន។

 

ដោយ​ឡែកនៅ​ថ្ងៃ​ម្សិលមិញ​​ ក្រុមហ៊ុន​​បើក​ដំណើរការ​ជា​សាធារណៈ​​សម្រាប់​អ្នក​សារព័ត៌មាន​ ឬ ​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ដែល​មាន​ Profile ឬ Page ត្រូវ​​បាន​ផ្ទៀងផ្ទាត់​ត្រឹម​ត្រូវ ( Verified Profile / Page )​ ដោយ​ Facebook​ ដើម្បី​ឲ្យ​ពួក​គេ​ Live Video ​គេ​ទៅ​កាន់ Friend ឬ​ Followers នៅ​លើ​ Facebook។

 

ដើម្បី​ប្រើ​ប្រាស់​នូវ​មុខងារ​នេះ​បាន​ ​អ្ន​កប្រើ​ប្រាស់​​ត្រូវ​ចូល​ទៅ​បំពេញ​ទម្រង់​ស្នើ​សុំ​ពី​ Facebook ជា​មុន​សិន ​ដោយ​អាច​ចុច​នៅ​ទី​នេះ...

 

អាន​បន្ត៖  Facebook ​ប្រកាស​មុខងារ ​វីដេអូ​ផ្សាយ​ផ្ទាល់​​ថ្មី​ តែ​ប្រើ​បាន​តែ​អ្នក​ល្បីៗ

 

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ theverge

អត្ថបទពេញនិយម
អត្ថបទថ្មី