វីដេអូពាណិជ្ជកម្មថ្មីរបស់ Samsung បាញ់ Apple ម៉ាចាស់ដៃ
- 2015-09-12 16:38:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូពាណិជ្ជកម្មថ្មីរបស់ Samsung បាញ់ Apple ម៉ាចាស់ដៃ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Samsung បានឌឺដងចំពោះ Apple ក្នុងវីដេអូពាណិជ្ជកម្មថ្មីរបស់ខ្លួនទាក់ទងទៅនឹងមុខងារសាកថ្មដោយឥតប្រើខ្សែដែលគេមិនឃើញមាននៅលើ iPhone 6s ក៏ដូចជាង iPhone 6s Plus នោះទេ។
ចង់ដឹងច្បាស់ពីអត្ថន័យនៃពាណិជ្ជកម្មនោះទៅទស្សនាវីដេអូខាងក្រោម៖
តាមរយៈវីដេអូពាណិជ្ជកម្មនោះគេឃើញថាមានការបង្ហាញពីវត្តមានរបស់ iPhone 6 Plus ដោយចង់បញ្ជាក់ឲ្យទស្សនិកជនបានដឹងថាទូរសព្ទនេះមិនអាចសាកថ្មដោយឥតប្រើខ្សែនោះទេ។ ហើយ Samsung ក៏ចង់រំលឹកផងដែរថាទាំង Galaxy Note 5 និង Galaxy S6 Edge+ គឺសុទ្ធតែមាននូវមុខងារសាកថ្មដោយឥតប្រើខ្សែនេះមកជាមួយស្រាប់តែម្ដង៕
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ phonearena