ស្ដាប់អ្នកជាប់និទ្ទេស A និយាយអ្វីខ្លះ ក្រោយដឹងលទ្ធផល?
- 2015-09-12 22:24:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់អ្នកជាប់និទ្ទេស A និយាយអ្វីខ្លះ ក្រោយដឹងលទ្ធផល?
ចន្លោះមិនឃើញ
យុវជន លីសុក្រឹត គុលិកា វ័យ ១៨ ឆ្នាំ មកពីវិទ្យាល័យ ជា ស៊ីមសាមគ្គី ដែលមកប្រលងនៅមណ្ឌលវិទ្យាល័យសន្ធរម៉ុក ហើយទទួលបានលទ្ធផលនិទ្ទេស A នៅក្នុងការប្រលងបាក់ឌុប ឆ្នាំ ២០១៥ នេះ បានបង្ហាញអារម្មណ៍ សប្បាយរីករាយ និង រំភើប ស្ទើរតែនិយាយមិនចេញ ព្រមបង្ហើបប្រាប់ពីគន្លឹះដែលទទួលបានជោគជ័យផងដែរ។
"ខ្ញុំពិតជាសប្បាយចិត្តមែនទែនបង ស្ទើររកពាក្យថ្លែងមិនបាន។ ឆ្នាំនេះ តឹងណាស់ ហើយក្នុងថ្នាក់របស់ខ្ញុំគ្មានទេ ងាកក គឺថ្មឹងតែលើក្រដាសវិញ្ញាសាប៉ុណ្ណោះ ហើយខ្ញុំធ្វើវាដោយសមត្ថភាព។ ខ្ញុំធ្វើបានហើយពេលនេះ ខ្ញុំបាននិទ្ទេស A លើមុខវិជ្ជា រូប គីមី និង មួយទៀតខ្ញុំអត់ចាំ តែខ្ញុំចាំថា ខ្មែរ និង គណិត ខ្ញុំបាននិទ្ទេស B"។ គុលិកា និយាយ ប្រាប់ Sabay ពីមណ្ឌលវិទ្យាល័យសន្ធរម៉ុក នៅប៉ុន្មាននាទីមុននេះ។
គុលិកា ក៏បានបង្ហើបប្រាប់ដែរថា "ខ្ញុំត្រៀមប្រលងយកអាហារូបករណ៍បន្ដទៀត ខ្ញុំពេញចិត្តសាកលវិទ្យាល័យ IFL និង សាលាតិចណូ ខ្ញុំនឹងធ្វើវាឲ្យបានក្រោយពីលទ្ធផលប្រលងបាក់ឌុបនេះ"។
ទន្ទឹមនឹងទទួលបានលទ្ធផលនិទ្ទេស A នៅពេលនេះ លីសុក្រឹត គុលិកា បានប្រាប់ពីគន្លឹះដែលធ្វើឲ្យខ្លួនជោគជ័យថា៖
១. ខ្ញុំរៀនតាំងពីដើមឆ្នាំរហូតមក ២. ខ្ញុំបង្កើតក្រុមពិភាក្សា ៣. ខ្ញុំធ្វើលំហាត់ទៀងទាត់ ៤. ខ្ញុំរៀនគួរជាប់ ៥. ខ្ញុំរំលឹកមេរៀនមុន ៣ ថ្ងៃ ៥. មុនមួយថ្ងៃប្រលងខ្ញុំសម្រាកយកកម្លាំង យុវជន លីសុក្រឹត គុលិកា វ័យ ១៨ ឆ្នាំ មានបងប្អូន ៣ នាក់ (ប្រុស ២ និង ស្រី ១) ហើយគុលិកា គឺជាកូនច្បងនៅក្នុងគ្រួសារ។ គុលិកា មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយគេរៀនបានលទ្ធផលចន្លោះពីលេខ ១-៥ ក្នុងថ្នាក់រៀន ចាប់តាំងពីអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ៕
រាយការណ៍ដោយ៖ គង់ ច័ន្ទវ៉ាន់ណេង