​អាកាសចរ​​​​​​អាមេរិក​​ច្រឡំ​​​​​យក​យន្តហោះ​ផ្លូវ​ជិត​ ទៅ​ហោះ​ឆ្លង​​មហា​សមុទ្រ​

  • 2015-09-14 18:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ American Airlines បាន​ប្រព្រឹត្តិ​កំហុស​ដោយ​​​អចេតនា ​ដោយ​សារ​​ច្រឡំ​បញ្ជូន​​យន្ត​ហោះ​ស្រដៀង​គ្នា ឲ្យ​​ដឹក​អ្នក​ដំណើរ​ឆ្លង​មហា​សមុទ្រ​​​ពី​ក្រុង ​Los Angeles ទៅ​ក្រុង​ Honolulu ​​រដ្ឋ​ហាវ៉ៃ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​​បាន​បញ្ជាក់​​ប្រាប់​ទៅ​សារព័ត៌មាន​AFP ​កាល​ពី​ថ្ងៃ​​​អាទិត្យ​ម្សិល​មិញ។

 

កាល​ពី​ថ្ងៃ​៣១​សីហា​​​កន្លង​ទៅ យន្ត​ហោះ​ដឹក​​អ្នក​ដំណើរ​​ធុន ​Airbus A321S ​​​​ត្រូវ​បាន​គេ​​អះ​អាង​ថា​​ច្រឡំ​ជា​មួយ ​Airbus A321H​ ដែល​​​មាន​គ្រប់​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចម្ងាយ​​ឆ្ងាយ​បាន​។ ប៉ុន្តែ​​ទម្រាំ​ដឹង​គឺ​យន្ត​ហោះ​ Airbus A321S ដែល​មិន​​គ្រប់​លក្ខខណ្ឌ​ហោះ​ផ្លូវឆ្ងាយ​ឆ្លង​មហាសមុទ្រ​បាន​នោះ ​​បាន​​ដឹក​អ្នក​ដំណើរ​ទៅ​​ដល់​កន្លែង​​ដោយ​សុវត្ថិភាព​រួច​ទៅ​ហើយ។

 

 

​​​​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរ​ លោក Casey Norton ​បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​ដោយ​សារ​កំហុស​ភ័ន្ត​ច្រឡំ។ "វា​មាន​ម៉ាស៊ីន​ដូច​គ្នា ធុង​ប្រេង​សាំង​ដូច​គ្នា និង​ទំហំ​ក៏​ដូច​គ្នា។ ប៉ុន្តែA321H ​មាន​​បំពាក់​ឧបករណ៍​អុកស៊ីហ្សែន និង​ឧបករណ៍​ការពារ​​ពេល​មាន​អាសន្ន​បន្ថែម​​ច្រើន​ទៀត"។

 

អ្នក​នាំ​ពាក្យ​ដដែល​បាន​បន្ត​ថា៖ "យន្តហោះ​ដែល​ឆ្លង​កាត់​សមុទ្រ ​​និង​មាន​រយៈ​ពេល​ច្រើន​ជាង​មួយ​ម៉ោង​ គឺ​​តម្រូវ​ឲ្យ​មាន​ឧបករណ៍​ការពារ​គ្រប់​គ្រាន់ ​និង​ត្រួត​ពិនិត្យ​តាម​បច្ចេកទេស​ត្រឹម​ត្រូវ។ យ៉ាង​ណា​ក្ដី​ រដ្ឋបាល​ផ្នែក​អាកាសចរ បាន​បង្ក​ឲ្យ​មាន​កំហុស​​ដែល​មិន​បាន​ពិនិត្យ​ឲ្យ​ម៉ត់​ចត់"។

 

ក្រោយ​​កើត​មាន​បញ្ហា​នោះ​ ខាង​អ្នក​បច្ចេកទេស​បាន​កែ​តម្រូវ​លើ ​Software សម្រាប់​ត្រួត​ពិនិត្យ​យន្តហោះ​​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ៕​

 

ចុច​អាន៖ យន្តហោះ​​អនាគត​ រំពឹង​ផ្ទុក​អ្នក​ដំណើរ​បាន​២០០០​នាក់​ និង​មិន​ត្រូវ​ការ​ព្រលាន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ channelnewsasia

អត្ថបទពេញនិយម
អត្ថបទថ្មី