ទន្លេរាងដូចនាគទាក់ទាញចំណាប់អារម្មណ៍ចិន តែសំណាងអាចធ្លាក់ទៅព័រទុយហ្គាល់ច្រើនជាង
- 2015-09-15 20:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទន្លេរាងដូចនាគទាក់ទាញចំណាប់អារម្មណ៍ចិន តែសំណាងអាចធ្លាក់ទៅព័រទុយហ្គាល់ច្រើនជាង
ចន្លោះមិនឃើញ
ទន្លេរាងដូចសត្វនាគនៅប្រទេសព័រទុយហ្គាល់បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាអ្នកលេងអ៊ីនធឺណិតចិនជាច្រើននាក់ឲ្យចែកចាយបន្តគ្នា ព្រោះមានជំនឿថានាំសំណាងល្អមក។
ទន្លេ Odeleite Reservoir ឬគេស្គាល់ថា ទន្លេនាគខៀវនោះ ត្រូវបានអ្នកជិះយន្តហោះម្នាក់ ដែលធ្វើដំណើរចេញពីទីក្រុង Amsterdam ប្រទេសហុល្លង់ ឆ្ពោះទៅកាន់ទីក្រុង Marrakech ប្រទេសម៉ារ៉ូក ថតបានពីអាកាសមក។
នៅពេលរូបទន្លេរាងដូចនាគនេះបានបង្ហាញនៅក្នុងបណ្ដាញអ៊ីនធឺណិតចិន មានអ្នក Shareដល់ចំនួនជាង៣ម៉ឺនដង ក្នុងរយៈពេល១០ម៉ោង ដោយម្នាក់ៗជឿថា ការជួយចែកចាយបន្តនឹងនាំមកនូវសំណាង។
ប្រជាជនចិនជឿថា សត្វក្នុងរឿងព្រេងមួយនេះ គឺមានរិទ្ធិអស្ចារ្យ ជានិមិត្តសញ្ញានៃអំណាច ភាពខ្លាំងរឹងមាំ និងសំណាងល្អ។ នៅក្នុងប្រវត្តិសាស្ត្របុរាណចិន គេក៏ឃើញអ្នកចម្បាំងមានពាក់និមិត្តសញ្ញាសត្វនាគនេះផងដែរ។
មានមតិខ្លះលើកឡើងថា ទន្លេរាងជាសត្វនាគ Odeleite Reservoir នេះអាចនឹងនាំសំណាងមែនហើយ ប៉ុន្តែមិនមែនមកឲ្យចិនទេ គឺមកឲ្យប្រទេសព័រទុយហ្គាល់ច្រើនជាង នោះគឺការនាំយកភ្ញៀវទេសចរចិនដ៏សម្បើមទៅទស្សនាប្រទេសព័រទុយហ្គាល់៕
-ចុចអាន៖ អាកាសចរអាមេរិកច្រឡំយកយន្តហោះផ្លូវជិត ទៅហោះឆ្លងមហាសមុទ្រ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ shanghaiist