កូរ៉េ​ខាង​ជើង​​​ ដំណើរការ​​​អាវុធ​​នុយក្លេអ៊ែរ​​​ឡើង​វិញ អាច​ប៉ះ​អាមេរិក​ពេល​ណា​ក៏​បាន

  • 2015-09-15 22:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​​​សារព័ត៌មាន​​ជាតិ​កូរ៉េ​ខាង​ជើង​ KCNA ​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ម៉ោង​​​មុន​នេះ​ថា​ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​​ បាន​ដំណើរ​ការ​​ពេញលេញ​វិញ​ហើយ។ ប្រភព​ដដែល​​ក៏​បាន​បញ្ជាក់​ផង​ដែរ​​ថា ​​​ជា​មួយ​អាវុធ​នុយក្លេអ៊ែរ​ ​​កូរ៉េ​ខាង​ជើង​​អាច​ប៉ះ​សហរដ្ឋ​អាមេរិក​​បាន​គ្រប់​ពេល។

 

 

​​​កូរ៉េ​ខាង​ជើង​បាន​អភិវឌ្ឍ​ទាំង​គុណភាព ​និង​បរិមាណ​នៃ​អាវុធ​នុយក្លេអ៊ែរ ​​និង​ប្រកាស​ថា​ដំណើរ​ការ​​លើការ​​ចម្រាញ់​​សារធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​​មន្ទីរ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ Yongbyon Complex ចាប់ផ្ដើម​ដំណើរការ​ធម្មតា។ យ៉ាង​ណា​ក្ដី ទំហំ​ពិត​ប្រាកដ​របស់​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺ​នៅ​តែ​មិន​ច្បាស់។​

 

រំលឹក​ផង​ដែរ​ថា​ មន្ទីរ​​ពិសោធន៍​នុយក្លេអ៊ែរ Yongbyon​ Complex  ត្រូវ​បាន​បិទ​នៅ​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​កូរ៉េខាងជើង បាន​​​ចាប់​ផ្ដើម​ដំណើរ​ការ​វា​ឡើង​វិញ ​​​​ក្រោយ​​ការ​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​​​លើក​ទី​៣​ក្នុង​ឆ្នាំ​​២០១៣។

 

ការ​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​មុន​ខួប​គម្រប់​៧០ឆ្នាំ​នៃ​គណបក្ស​កម្មករ​​​របស់​កូរ៉េខាងជើង​ នា​ថ្ងៃ​​ទី​១០ ខែ​តុលា ដែល​ប្រទេស​នេះ​គ្រោង​ធ្វើ​ព្យុះហយាត្រា​ទ្រង់ទ្រាយ​ធំ។ ទីក្រុង​ព្យុងយ៉ាង​ក៏​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​តេស្ត​គ្រាប់​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួនផង​​ដែរ។ អ្នករាយការណ៍​ព័ត៌មាន​របស់ BBC បាន​ឲ្យ​ដឹង​ថា​ការ​ប្រកាស​នេះ​គឺ​មិន​មែន​មាន​ន័យ​ថា​កូរ៉េខាងជើង​មាន​មីស៊ីល​ ឬ​គ្រាប់​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​នេះ​មាន​សមត្ថភាព​អាច​​ធ្វើ​វា​បាន៕

 

 

ចុច​អាន៖ កូរ៉េខាងជើង​សាក​ល្បង​​​​មីស៊ីល​​ប្រឆាំង​​កប៉ាល់​​បំពាន​​ការ​​ហាម​​ប្រាម​​របស់ UN

ចុច​អាន៖ បុរស​ម្នាក់​ប្រឹង​វះកាត់​មុខ​ឲ្យ​ដូច​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, bloomberg, kcna

អត្ថបទថ្មី