បុរសសាច់ដុំសង្ហាៗ ដោះអាវដើរតាមផ្សារបង្អួតរាង
- 2015-09-20 21:25:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសសាច់ដុំសង្ហាៗ ដោះអាវដើរតាមផ្សារបង្អួតរាង
ចន្លោះមិនឃើញ
បុរសសង្ហាៗជាច្រើននាក់ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ក្នុងទីក្រុង Xuzhou នៃខេត្ត Jiansu ប្រទេសចិន ដោយការដោះអាវដើរបង្អួតរាងតាមផ្សារ។
បុរសចិនចំនួន១៨នាក់ដែលគ្មានអាវទាំងនោះ បានស្លៀកខោខ្លី និងធ្វើខ្លួនជាអ្នកចម្បាំងបែបបុរាណ បញ្ចេញសាច់ដុំ ដោយមានពាក់វ៉ែនតា រួចដើរតាមផ្លូវ និងផ្សារនានាក្នុងទីក្រុង។ ពួកគេទាំងនោះបានធ្វើឲ្យមនុស្សជាច្រើនសម្លឹងមើលមិនដាក់ភ្នែក ជាពិសេសនារីៗខ្លះក៏បានទាញយកទូរសព្ទដៃមកថតផងដែរ។
បុរសម្នាក់ក្នុងចំណោមបុរសសង្ហារទាំងនោះបានឲ្យដឹងថា មូលហេតុដែលពួកគេធ្វើបែបនេះគឺដើម្បីយុទ្ធនាការមួយដែលបង្ហាញអំពីការរក្សាសុខភាពឲ្យល្អ តាមធម្មជាតិ ជីវិតរស់នៅក្នុងតំបន់ ព្រមទាំងភាពទាក់ទាញរបស់ពួកគេផងដែរ។
រំលឹកផងដែរ កាលពីខែកក្កដាកន្លងទៅក៏ធ្លាប់មានយុទ្ធនាការស្រដៀងគ្នានេះដែរ ធ្វើឡើងដោយជនជាតិបរទេសក្នុងយុទ្ធនាការផ្សព្វផ្សាយមួយ ក្នុងភូមិ Sanlitun ដែលជាតំបន់ពាណិជ្ជកម្មមួយ តែត្រូវបានប៉ូលិសនៅទីនោះបង្ក្រាបមិនឲ្យមានការផ្សព្វផ្សាយ៕
ចុចអាន៖ ទន្លេរាងដូចនាគទាក់ទាញចំណាប់អារម្មណ៍ចិន តែសំណាងអាចធ្លាក់ទៅព័រទុយហ្គាល់ច្រើនជាង ប្រែសម្រួល៖ មាន រតនា ប្រភព៖ shanghaiist