Mario និង​ Mai សម្ដែង​រឿង​ខ្លី​និយាយ​ពី​​បុរស​ខ្មែរ​ម្នាក់​ត្រូវ​គេ​បោក​ធ្វើ​ទាសករ​នេសាទ​នៅ​ថៃ​

  • 2015-09-21 18:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ថៃ​ពីរ​រូបគឺ Mario Maurer និង Davika “Mai” Hoorne បាន​ចូល​ខ្លួន​សម្ដែង​រឿង​ខ្លី​អប់រំ​មួយផលិត​ដោយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​​ដែល​ហៅ​កាត់ (IOM) ដែល​បង្ហាញ​ពី​បញ្ហា​​កម្មករ​ម្នាក់​ដែល​ធ្លាក់​ខ្លួន​ជា​ទាសករ​​ក្នុង​ឧស្សាហកម្ម​នេសាទ​នៅ​ប្រទេស​ថៃ​។

 

 

 

ខ្សែ​រឿង​ខ្លី​​មាន​ចំណង​ជើង​ថា “Prisana” ដែល​បាន​ចេញ​ផ្សាយ​កាល​​ពី​សប្ដាហ៍​មុន បង្ហាញ​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​​ត្រូវ​គេ​បោក​បញ្ឆោត​​មក​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​​ ក្រោម​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​និង​វាយ​ធ្វើ​បាប​យ៉ាង​ឃោរឃៅ។

 

ក្នុង​រឿង​​នេះ​ដែរ Marioដើរ​តួ​ជា​អ្នក​ថតរូប​វ័យ​ក្មេង​​​ ដែល​តាម​ជួយ​ដល់​ស្ត្រី​ខ្មែរ​ម្នាក់​ស្វែង​រក​ប្ដី​ដែល​បាន​បាត់​ខ្លួន​ ​ពេល​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ Mario ​បាន​ប្តេជ្ញាចិត្ត​​ស្វែង​រក​បុរស​ដែល​ចាញ់​បោក​មេខ្យល់​​មក​ធ្វើ​ការ​​លើ​ទូក​នេសាទ​ រហូត​ដល់​មាន​ការ​ឈ្លោះ​គ្នា​ជា​មួយ​មិត្ត​ស្រី Mai ព្រោះ​តែ​នាង​ចង់​ឲ្យ​មិត្ត​ប្រុស​មាន​ពេល​នៅ​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន។

 

ទី​បំផុត Mario បាន​រក​ឃើញ​បុរស​ដែល​ជា​ជនជាតិ​ខ្មែរ​ម្នាក់​នោះ​។ នៅ​ពេល​នោះ​​ហើយ​ដែល Mai ចាប់​ផ្ដើម​យល់​​អំពី​ការ​ជួញដូរ​មនុស្ស​និង​ទុក្ខ​លំបាក​របស់​ជន​ដែល​ត្រូវ​គេ​បោក​មក​ធ្វើ​ការ​លើ​ទូក​នេសាទ​ ក្រោយ​ឃើញ​រូប​ខ្លោច​ចិត្ត​ក្នុង Laptop របស់ Mario។

 

អ្នក​ស្រី​ Tara Dermott ដែល​ជា​​អ្នក​ដឹក​នាំ​កម្មវិធី​នៃ​យុទ្ធការ​ប្រឆាំង​របស់​អង្គការ ​IOM បាន​លើ​ឡើង​ថា៖​"ពួក​យើង​សង្ឃឹម​ថា​រឿ​ងនេះ​នឹង​ជួយ​បង្កើន​ការ​យល់ដឹង​​អំពី​ការ​ជួញដូរ​មនុស្ស​ទៅ​កាន់​គ្រួសារ​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​ពួក​យើង​ក៏​មាន​​ទិស​ដៅ ដើម្បី​ទូន្មាន​ដល់​យុវជន​ក្មេង​ៗ​ជំនាន់​ក្រោយ​តាម​រយៈ​វីដេអូ​នេះ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​"។ ​​​​​​​​​​ទស្សនា​វីដេអូ​រឿង​ខ្លី​ខាង​ក្រោម​នេះ៖

 

​​​​​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖coconuts

អត្ថបទថ្មី