Samsung ​ សម្ញែង​​ថ្ម​អាច​ពត់​បាន​ដំបូង​គេ​ក្នុង​លោក

  • 2014-10-17 16:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

នៅ​មហាសន្និបាត​ InterBattery 2014 ​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​សេអ៊ូល​ ក្រុមហ៊ុន​ Samsung SDI ​​ដែល​ជា​ក្រុមហ៊ុន​ចំណុះ​ Samsung ​បាន​បង្អួត​ថ្ម​​​ដែល​អាច​ពត់​បាន​ដំបូង​គេ​ក្នុង​លោក។

 

​ការ​អភិវឌ្ឍ​ថ្មី​នេះ​ ​អាច​នឹង​​ត្រូវ​ប្រើ​លើ​ឧបករណ៍​អាច​ពាក់​បាន​នៅ​លើ​ដៃ​របស់​ Samsung ​នា​អនាគត​រួមមាន​ស៊េរី​ Galaxy Gear, Gear Fit ​និង​ឧបករណ៍​ផ្សេងទៀត។

 

 

​ថ្ម​ដ៏​ទំនើប​​នេះ​អាច​ពត់​ជា​រាង​អក្សរ​ U ​ក៏​បាន ​​ឬ​ទុក​ឲ្យ​នៅ​ត្រង់​ធម្មតា​ក៏​បាន។ ​​ក្រោយ​ពេល​ពត់​ហើយ​ វា​នឹង​ត្រឡប់​មក​ទ្រង់ទ្រាយ​ដើម​វិញ។

 

“នៅ​ពេល​ដែល​យើង​​​ប្រាកដ​​​​ពី​ក្នុង​តម្លៃ​ដើម​​ទាប​​​ក្នុង​ការ​ផលិត​បាន​​ (ក្រោយ​កាត់​ថ្លៃ​ផលិត​ និង​ប៉ាតង់​ពាក់ព័ន្ធ)​ ​​យើង (Samsung) ​​​អាច​ក្លាយ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ក្នុង​យុគ​សម័យ​ឧបករណ៍​ពាក់​លើ​ដៃ​បាន"។ ​​នេះ​ជា​សម្ដី​របស់​​អ្នក​នាំ​ក្រុមហ៊ុន​ Samsung SDI ​​លោក​ Seo Hae-su ​​និយាយ​នឹង​សារព័ត៌មាន​ Korea Times។

Samsung ​ឲ្យ​ដឹង​ថា ​​ឧបករណ៍​ពាក់​លើ​ក​ដៃ​នឹង​ក្លាយ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ពាក់​លើ​ដៃ​ដែល​កំពុង​ពង្រីក​ខ្លួន​ចូល​ទីផ្សារ​​ ​ខណៈ​ដែល​ក្រុមហ៊ុន​យក្ស​កូរ៉េខាងត្បូង​នេះ​រំពឹង​ថា ​នឹង​អាច​វាយ​យក​ទីផ្សារ​បាន​ ២៥ ភាគរយ៕

 
 

អ្នក​វិទ្យាសាស្ត្រ​សិង្ហបុរី​​រក​​ឃើញ​ថ្ម​ថ្មី​ដែល​សាក​ពេញ​ក្នុង​រយៈពេល​តែ​ជាង​ ២ ​នាទី​ប៉ុណ្ណោះ ចង់​ដឹង​លម្អិត​​ សូម​ចុចត្រង់នេះ!

 

​​​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail