Angelina Jolie ទទួលចិញ្ចឹមកូនកំព្រាម្នាក់ទៀត
- 2015-09-23 21:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ទទួលចិញ្ចឹមកូនកំព្រាម្នាក់ទៀត
ចន្លោះមិនឃើញ
តារាសម្ដែងនិងអ្នកដឹកនាំរឿងអាមេរិក Angelina Jolie និង ស្វាមី Brad Pitt ត្រូវបានគេដឹងថាបានទទួលចិញ្ចឹមកូនម្នាក់ទៀតពីប្រទេស ស៊ីរី ដែលមានបងប្អូនបីនាក់ដែលតារាស្រីនេះបានជួបពេលចុះទៅធ្វើបេសកកម្ម។
តារាវ័យ ៤០ឆ្នាំ ដែលជា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ដើមឡើយមានបំណងចង់ចិញ្ចឹមបងប្អូនកំព្រានេះទាំងបីនាក់ តែស្វាមីរបស់តារារូបនេះបានបដិសេធដោយគិតថាការទទួលចិញ្ចឹមកូនច្រើនពេកអាចមានផលមិនល្អសម្រាប់កូនដែលពួកគេកំពុងមានស្រាប់។
ប្រភពមួយបានប្រាប់គេហទំព័រ Radar Online ថា "នៅក្នុងដំណើរទៅកាន់ប្រទេសស៊ីរី Angelina បានជួបបងប្អូនបីនាក់ដែលសុទ្ធតែជាកុមារកំព្រាទាំងអស់។ ក្មេងទី ២ ចេះនិយាយអង់គ្លេសតិចតួច។ ទោះបីជាកូនបងស្ងៀមស្ងាត់មែនតែមិនបានឃ្លាតពី Jolie មួយជំហាននោះទេ"។
“Angelina បានឈឺចិត្តយ៉ាងខ្លាំងនៅពេលបានដឹងថា ឪពុករបស់ក្មេងទាំងបីត្រូវទាហានស៊ីរី កែនយកទៅ ហើយផ្ទះរបស់ពួកគេត្រូវគេបំផ្ទុះគ្រាប់បែក។ ម្ដាយរបស់ពួកគេក៏បានស្លាប់ក្នុងបន្ទុះគ្រាប់បែកនោះដែរ"។
ប្រភពដដែលបានបន្តទៀតថា "Angie ចង់ទទួលចិញ្ចឹមពួកគេទាំងបី តែនៅពេលប្រាប់ Brad Pitt ពីរឿងនេះ ស្វាមីរបស់ Jolie បានឆ្លើយថាទេ។ Brad Pitt បារម្ភថាមានកូនបីទៀតអាចមានផលប៉ះពាល់ដល់កូនទាំង ៦ សព្វថ្ងៃ។ យ៉ាងណាមិញ Jolie មិនបានឈ្លោះគ្នាជាមួយប្ដីនោះទេ ព្រោះគេក៏យល់ថាវាមិនអាចទៅរួចដែរ"។
គួរបញ្ជាក់ថា ប្ដីប្រពន្ធតារាសម្ដែងទាំងពីររូបនេះមានកូនប្រុសស្រី៦នាក់រួចហើយ ដែលក្នុងកូន៣នាក់ដំបូងជាកូនចិញ្ចឹម រួមមាន Maddox ពីប្រទេសកម្ពុជា អាយុ ១៤ឆ្នាំ Pax ពីប្រទេសវៀតណាម អាយុ ១១ឆ្នាំ និង Zahara ពីប្រទេសអេត្យូពី អាយុ ១០ឆ្នាំ។ កូន៣នាក់ទៀតជាកូនបង្កើតរួមមាន Shiloh អាយុ ៩ឆ្នាំ និងកូនភ្លោះ Max និង Vivienne អាយុ ៧ឆ្នាំ ៕
ចុចអាន៖Maddox Jolie Pitt នឹងចូលសម្ដែងរឿងខ្មែរក្រហមរបស់ម្ដាយ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖mirror