Beckham ​បង្ហោះ​សារ​សរសើរ​កុមារ​កម្ពុជា​ថា​ក្លាហាន​មិន​គួរ​ឱ្យ​ជឿ

  • 2015-09-24 16:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham ​បាន​បង្ហោះ​សារ​មួយ​ថ្មី​ទៀត​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន​កាល​ពី​យប់​មិញ​នេះ ដែល​ក្នុង​នោះ​អតីត​កីឡាករ​ឆ្នើម​រូប​នេះ​បាន​សរសេរ​សរសើរ​ដល់​ភាព​ក្លាហាន​របស់​កុមារ​នៅ​កម្ពុជា។

 

 

អត្ថន័យ​ក្នុង​សារ​នោះ​ដែរ គឺ​មាន​ន័យ​ថា៖ “បន្ទាប់​ពី​បាន​ជួប​ជាមួយ​កុមារ​អង់អាច​ក្លាហាន​នៅ​កម្ពុជា​ជាមួយ UNICEF ​ហើយ​បាន​ឮ​ពី​ការ​រំលោភ​បំពាន​ដែល​ពួកគេ​បាន​ឆ្លង​កាត់​ ​​ខ្ញុំ​ចង់​ឱ្យ​មេ​ដឹកនាំ​ពិភព​លោក​ទាំង​អស់​​​​​ធ្វើ​​​សកម្មភាព​ដើម្បី​ការពារ​ក្មេង​ៗ​ពី​គ្រោះថ្នាក់។ គ្រប់​កុមារ​ទាំង​អស់ ជា​ពិសេស​កុមារ​ដែល​មិន​មាន​ការ​គាំពារ ឱ្យ​មាន​សុវត្ថិភាព។ សប្ដាហ៍​នេះ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​​សភា​យុវជន​អង្គការ​សហប្រជាជាតិ​ ហើយ​ខ្ញុំ​​​ចង់​ប្រាប់​មេដឹកនាំ​ពិភពលោក​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​កុមារ​ទូទាំង​ពិភពលោក”។

 

គួរ​រំលឹក​ថា​នេះ​ជា​សារ​ទី​ពីរ​ហើយ ដែល Beckham ​បាន​បង្ហោះ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កុមារ​នៅ​កម្ពុជា ហើយ​ទាំង​ពីរ​លើក​នេះ​ដែរ រូប​គេ​តែងតែ​និយាយ​ថា​ចង់​ឱ្យ​អ្នក​ដឹក​នាំ​ពិភពលោក​ទាំង​អស់​ជួយ​ក្មេង​ៗ​ដែល​រងគ្រោះ​ជា​និច្ច។

 

បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​តាម​អង្គការ​ UNICEF ​ដើម្បី​លើក​ស្ទួយ​វិស័យ​ការពារ​កុមារ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​គ្រប់​រូបភាព៕

 

 

 

 

 

 

 

 

ចុចអាន៖Beckham បង្ហោះ​រូប​មួយ​សន្លឹក​ជួយ​ផ្សព្វផ្សាយ​ប្រាសាទ​តាព្រហ្ម

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ Facebook , David Beckham