ស្អែក​ iPhone 6s ​និង 6s Plus ​ចាប់​ផ្ដើម​លក់ ខណៈ​ពណ៌​​និង​ទំហំ​​​និយម​ជាង​គេ​គឺ...

  • 2015-09-24 18:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ទី​២៥​ស្អែក​នេះ នៅ​អាមេរិក​នឹង​បើក​លក់​ទូរសព្ទ​ជំនាន់​ថ្មី​របស់ Apple iPhone 6s ​និង iPhone 6s Plus ​ហើយ ខណៈ​ដែល​ពណ៌​ប្រផេះ​មាន​ការ​ពេញ​និយម​ជាង​គេ​ជាមួយ​ទំហំ ​៦៤G ។

 

 

 

 

មុន​ទីផ្សារ​អាមេរិក​បើក​លក់ ការ​ស្ទង់​មតិ​របស់​ iphonestockchecker ​ដែល​តាម​ដាន​ចំពោះ​ការ​​កុម៉្មង់​​​ទិញ​មុន បាន​ឱ្យ​ដឹង​ថា​ទូរសព្ទ​ម៉ូដែល​ថ្មី​ទាំង​ពីរ​របស់ Apple ​ត្រូវ​បាន​គេ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​វា​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី​ៗ។ ចំពោះ​ពណ៌​ដែល​ពេញ​និយម​ជាង​គេ​គឺ​ពណ៌​ប្រផេះ និង​ទំហំ​ដែល​​​ពេញ​និយម​ជាង​គេ​នោះ​គឺ ៦៤​G ។

 

 

 

ចំពោះ​តម្លៃ​វិញ​គឺ iPhone 6s Plus ​ចន្លោះ​ពី ៧៤៩​ដុល្លារ​សម្រាប់ ១៦G ​រហូត​ដល់ ៩៤៩​ដុល្លារ​សម្រាប់​១២៨G (ទីផ្សារ​នៅ​អាមេរិក)។ ចំណែក​ឯ iPhone 6s ​វិញ ​ចន្លោះ​ពី ៦៤៩​ដុល្លារ​សម្រាប់​ ១៦G ​រហូត​ដល់​៨៤៩​ដុល្លារ​សម្រាប់​១២៨​G ។

 

ក្រុមហ៊ុន Apple ​បាន​បញ្ជាក់​ថែម​ទៀត​ថា ទូរសព្ទ​ជំនាន់​ថ្មី​ទាំង​ពីរ​នេះ​មាន​ការ​កុម្ម៉ង់​ទិញ​ច្រើន ពោល​គឺ​អាច​នឹង​លក់​បាន​ច្រើន​ជាង​ជំនាន់ iPhone 6 ​និង iPhone 6 Plus ​ទៅ​ទៀត។  iPhone 6 ​និង iPhone 6 Plus ​គិត​ត្រឹម​រយៈ​ពេល​១​សប្ដាហ៍​ Apple ​អាច​លក់​បាន​ចំនួន​១០​លាន​គ្រឿង៕

 

 

ចុចអាន៖គួរ​តែ​ទិញ​ iPhone 6s ឬ​ក៏​ចាំ​ iPhone 7 ?

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី