ក្រុមហ៊ុន​ Vertu បង្ហាញ​ស្មាតហ្វូន​ថ្មី ​​មួយ​គ្រឿង​តម្លៃ​១១០០០​​ដុល្លារ

  • 2015-09-25 16:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ Vertu បាន​បង្ហាញ​ពី​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​​មានតម្លៃ​កប់​ពពក​ ដោយ​​គ្រោង​នឹង​ដាក់​លក់​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​ហើយ។

 

 

 

ស្មាតហ្វូន​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​​មាន​ឈ្មោះ​ថា​ New Signature Touch ដែល​ដើរ​ដោយ​ប្រតិបត្តិការ​ Android 5.1 Lollipop។ ទូរសព្ទ​នេះ​​មាន​បំពាក់​នូវ​អេក្រង់​ទំហំ​ ៥,២​អ៊ីញ​​ កម្រិត​ HD 1080p និង​មាន​បំពាក់​បន្ទះ​ Chip Snapdragon 810 ដែល​មាន​ Processor ចំនួន​៨​គ្រាប់។ ចំពោះ​កាមេរ៉ា​មាន​ទំហំ​ ២១​មេហ្គាភិចស្សែល​ អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​ល្អ​ ព្រម​ទាំង​មាន​ RAM ទំហំ​ 4GB និង​ អង្គ​ចង​ចាំ​ទំហំ​ 64GB​ផង​ដែរ។ ក្រៅ​ពី​​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ទាំង​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​ស្មាតហ្វូន​នេះ​កាន់​តែ​ពិសេស​នោះ​ គឺ​​ការ​​ផលិត ​និង​ការ​រចនា​ម៉ូដ​​មាន​ភាព​​ស៊ីវិល័យ​។

 

 

រាល់​​ផ្នែក​នីមួយ​ៗ​នៃ​ស្មាតហ្វូន​ម៉ូដែល​ New Signature Touch នេះ​គឺ​សុទ្ធ​តែ​​ផ្គុំ​​បញ្ចូល​គ្នា​ដោយ​ដៃ​ផ្ទាល់​ និង​ដោយ​មនុស្ស​តែ​ម្នាក់​​​តាំង​ពី​ដើម​រហូត​ដល់​ចប់។ ចំណែក​តម្លៃ​វិញ​គឺ​ប្រមាណ​ ១១០០០​ដុល្លារ​ក្នុង​​មួយ​គ្រឿង​​ ដោយ​តម្លៃ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ជម្រើស​នៃ​​វត្ថុ​ធាតុ​ដើម​ដែល​អ្នកទិញ​​ចង់​បាន។ ឧទាហរណ៍​ថា​ ប្រសិន​បើ​អ្នក​ចង់​បាន​ម៉ូដែល​​មាស​​ អ្នក​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ២៦០០០​ដុល្លារ​​ក្នុង​មួយ​គ្រឿង។

 

គួរ​បញ្ជាក់​ថា​ ស្មាតហ្វូន​ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន​ Vertu បាន​បង្ហាញ​នេះ​នឹង​មាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា​ខាង​មុខ​នេះ៕

 

ចុច​អាន៖ នារី​​​ម្នាក់​មាន​​សំណាង​បាន​ក្លាយ​ជា​ម្ចាស់​ ​ iPhone 6s ពណ៌​ស៊ី​ជម្ពូ​មុន​គេ​បង្អស់​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TheVerge