Henry៖ "Arsenal នៅ​តែ​​​​អាច​លើក​ពាន Premier League”

  • 2015-09-25 16:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry វីរបុរស​ក្រុម​ Arsenal ​បាន​លើក​ឡើង​ថា កាំភ្លើង​ធំ​នៅ​តែ​អាច​ប្រជែង​យក​ពាន​រង្វាន់​ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​ Manchester City ភ្លាត់​ចាញ់​ West Ham។

 

 

Arsenal ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ ពុំ​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ ពោល​គឺ​​៦​ប្រកួត​កន្លង​ទៅ​នេះ ឈ្នះ​៣ ស្មើ​១ និង​ចាញ់​២​លើក ដោយ​មាន​១០​ពិន្ទុ ឈរ​នៅ​លេខ​​៥ ក្នុង​តារាង។

 

ក្រុម​របស់​លោក​ Arsene Wenger ​ដែល​ចាញ់​ Chelsea ២-០ លើក​​ចុង​ក្រោយ​​ ក៏​ត្រូវ​រង​ការ​រិះគន់​ច្រើន​ដែរ​ពី​អ្នកគាំទ្រ បន្ទាប់​ពី​មាន​ទម្រង់​លេង​​មិន​ល្អ។ ប៉ុន្តែ​សម្រាប់​ Henry ​នៅ​តែ​ជឿ​ថា កាំភ្លើង​ធំ​នៅ​អាច​ប្រជែង​យក​ពាន​លីក​កំពូល​អង់គ្លេស​បាន​ដដែល។

 

​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង បាន​ប្រាប់​ដល់​ SkySports ថា៖ "ខ្ញុំ​នឹង​បារម្ភ​ខ្លាំង បើ​ Man City ឈ្នះ​ West Ham ប៉ុន្តែ​សំណាង​ល្អ​ពួកគេ​អត់​ឈ្នះ។ យ៉ាង​ណា Arsenal នៅ​មាន​សង្ឃឹម​ ទោះ​ចាញ់​ Chelsea ២-០ ក៏​ដោយ។ អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ នៅ​ក្នុង​លីក។ ដូច​ដែល​យើង​ធ្លាប់​ដឹង​ហើយ គ្មាន​នរណា​ម្នាក់​គិត​ថា West Ham ធ្វើ​ដំណើរ​ទៅ Anfield, Emirates និង​ Etihad ​ហើយ​ទទួល​បាន​ជ័យ​ជម្នះ​ទេ។ ​ដូច្នេះ​ខ្ញុំ​នៅ​តែ​​គិត​ថា Arsenal អាច​ប្រជែង​យក​ពាន”។

 

​Arsenal ​ដែល​ទើប​តែ​​ឈ្នះ​ Tottenham Hotspur ​២-១ ​នៅ​ Capital One Cup ​កាល​យប់​ថ្ងៃ​ពុធ​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Leicester City ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៧​ចុង​សប្ដាហ៍​នេះ មុន​នឹង​ស្វាគមន៍​បិសាច​ក្រហម Man Utd នៅ​ Emirates Stadium នៅ​​សប្ដាហ៍​បន្ទាប់​ទៀត៕

 

ចុះ​ប្រិយមិត្ត​យល់​ស្រប​តាម Henry ដែរ​ទេ?

 

-ចុចអាន៖ Henry ​ថា​​បើ​ Arsenal ទិញ​បាន​ Benzema ​នឹង​​លើក​​ពាន EPL & UCL

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ squawka

អត្ថបទពេញនិយម
អត្ថបទថ្មី