វីដេអូ​ក្ដៅៗ​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ទម្លាក់​​​​ iPhone 6s និង​ 6s Plus

  • 2015-09-25 18:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​មួយ​ម៉ោង​មុន​នេះ​គណនី​យូធូប​មួយ​ដែល​មាន​ឈ្មោះ​ថា​ PhoneBuff បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ទម្លាក់​ទូរសព្ទ​ iPhone 6s និង​ 6s Plus បន្ទាប់​ពី​ទើប​តែ​ទិញ​បាន​ថ្មីៗ​។

 

ចង់​ដឹង​ថា​តើ​​ iPhone 6s និង​ 6s Plus រឹង​មាំ​ជាង​ម៉ូដែល​មុន​ឬ​យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

 

https://www.youtube.com/watch?v=CVIIsyD2H5s&feature=youtu.be&t=17s

 

តាម​រយៈ​វីដេអូ​​គេ​សង្កេត​ឃើញ​ថា​ទូរសព្ទ​ទាំង​ពីរ​គ្រឿង​មាន​ស្នាម​រលាត់​បន្តិច​បន្តួច​នៅ​ពេល​​ទម្លាក់​ពី​ផ្នែក​ខាង​ក្រោយ​ទូរសព្ទ។ ហើយ​នៅ​ពេល​ទម្លាក់​ពី​ចំហៀង​គេ​ឃើញ​ថា​រន្ធ​កាស​ទំហំ​ ៣,៥​ម.ម​របស់​ iPhone 6sត្រូវ​បាន​វៀច​ ឯ​ iPhone 6s Plus វិញ​​ក៏​មាន​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ត្រង់​កន្លែង​រន្ធ​កាស​នេះ​ដែរ។ ចំណែក​ការ​ធ្វើ​តេស្ត​​ទម្លាក់​ដោយ​ផ្គាប់​មុខ​ចុះ​ក្រោម​វិញ​ឃើញ​ថា​អេក្រង់​ទូរសព្ទ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ស្នាម​ប្រេះ ប៉ុន្តែ​នៅ​អាច​ប្រើ​ប្រាស់​បាន​ធម្មតា។

 

គួរ​បញ្ជាក់​ថា​ទូរសព្ទ​ iPhone 6s និង​ 6s Plus បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​​ចំណោម​១២​ប្រទេស​ដំបូង៕​

 

 

ចុច​អាន៖ នារី​​​ម្នាក់​មាន​​សំណាង​បាន​ក្លាយ​ជា​ម្ចាស់​ ​ iPhone 6s ពណ៌​ស៊ី​ជម្ពូ​មុន​គេ​បង្អស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ PhoneArena

​​​​​​​​​​​

អត្ថបទថ្មី