ធ្លាយ​តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់​តារា​កូរ៉េ ​ដែល​​អ្នក​អាច​​នឹក​​ស្មាន​មិន​ដល់

  • 2015-09-25 18:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខណៈ​ដែល​រូប​ថត​​តារា​​មាន​​បិទ​គ្រប់​ទីកន្លែង​នៅ​​ក្នុង​ប្រទេស​កូរ៉េ មនុស្ស​​ជា​ច្រើន​​មាន​ចម្ងល់​ថា​តើ​តារា​រក​បាន​ចំណូល​ប៉ុន្មាន​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ។ កាល​ពី​ខែ​ សីហា​ កន្លង​​ទៅ តម្លៃ​ខ្លួន​សម្រាប់​តារា​​កូរ៉េ​ឲ្យ​រឿង​មួយ​ភាគ​បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ទើរ​មិន​ជឿ នៅ​ពេល​ដែល​តារា​​សម្ដែង​ដូច​ជា Lee Young Ae, Jun Ji Hyun អាច​រក​បាន ១០ ម៉ឺន​ដុល្លារ​​សម្រាប់​​រឿង​មួយ​ភាគ។ នៅ​ពេល​នេះ​តម្លៃ​ខ្លួន​របស់​តារា​ជួរ​មុខ​​ក្នុង​រង្វង់​សិល្បៈ​កូរ៉េ​ត្រូវ​​បាន​បង្ហាញ​ត​ទៀត ដោយ​លើក​នេះ​គឺ​សម្រាប់​ការ​ថត​ពាណិជ្ជកម្ម។

 

កាល​ពី​ថ្ងៃ​ទី ២៣ ខែ កញ្ញា គេហទំព័រ Naver បាន​ប្រកាស​តម្លៃ​ខ្លួន​របស់​តារា​ក្នុង​ការ​ថត​​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម ដែល​បាន​ចែក​ចេញ​ជា ៤ ថ្នាក់​ដូច​ខាង​ក្រោម៖

 

១. តម្លៃ ១០០០ លាន​វ៉ុន (៨០ ម៉ឺន​​ដុល្លារ)

Jun Jihyun, Kim Soo Hyun, Lee Young Ae

 

 

២. តម្លៃ​ចាប់​ពី ៧០០- ៨០០ លាន​​វ៉ុន (៦៦ ម៉ឺន​ដុល្លារ)

Big Bang, Miss A Suzy, Lee Min Ho, Hyun Bin, Won Bin

 

 
 

៣. តម្លៃ​ចាប់​ពី ៥០០- ៦០០ លាន​វ៉ុន ( ៥០ ម៉ឺន​ដុល្លារ)

Kim Hee Ae, Song Hye Kyo, Son Ye Jin, Shin Min Ah

 

 

៤. តម្លៃ​ចាប់​ពី ៤០០- ៥០០ លានវ៉ុន (៤១ ម៉ឺន​ដុល្លារ)

Yoo Jae Suk, Lee Jung Jae, Ha Jung Woo, Lee Seo Jin, Ryu Seung Ryong, Yoo Ah In, Cha Seung Won៕

 

 

 

ចុចអាន៖តារា​ស្រី​ល្បី​ៗកូរ៉េ​​ណា​ខ្លះ​សម្ដែង​​រឿង​មួយ​ភាគ​ៗ ស៊ី​ថ្លៃ​ខ្ពស់​​រាប់​ម៉ឺន​ដុល្លារ​?

ចុចអាន៖ដឹង​អត់ តារាប្រុស​កូរ៉េ​មាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ ​ពេល​ថត​រឿង​មួយ​ភាគ​?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ koreaboo

អត្ថបទថ្មី