បុរស​កាណាដា​​ដែល​កម្ពុជា​ធ្លាប់​ចាប់​ខ្លួន កំពុង​មានបញ្ហា​នៅ​វៀតណាម ពី​រឿងរួមរ័ក​នឹង​ក្មេង​ប្រុស

  • 2015-09-26 18:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​កាណាដា​ដែល​ប៉ូលិស​កម្ពុជា​ធ្លាប់​ចាប់​ខ្លួន​ពី​បទ​រួមរ័ក​ជាមួយ​ក្មេង​ប្រុស កាល​ពី​ឆ្នាំ​ ២០១៤ ពេល​នេះ​កំពុង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​វៀតណាម។

 

 

ប៉ូលិស​ហាណូយ បាន​ដាក់​ការស៊ើបអង្កេត ក្រោយ​បុរស​កាណាដា​ម្នាក់ ត្រូវ​បានចោទប្រកាន់​ពី​បទ​ រួមរ័ក​ជាមួយ​ក្មេង​ប្រុស​អនាថា អាយុ​ចន្លោះ ១៣ ដល់ ១៥ ​ឆ្នាំ ហើយ​បុរស​រូបនេះត្រូវ​ចាប់​ខ្លួន​ កាល​ពី​​ល្ងាច​ថ្ងៃ​សុក្រម្សិលមិញ​។ នេះ​បើ​យោង​តាម​របាយការណ៍ សារព័ត៌មានក្នុង​ស្រុករបស់​វៀតណាម។

 

ប៉ូលិស​​​វៀតណាម​ឱ្យ​ដឹង​ថា Vadim Scott Benderman វ័យ ៤៥ ឆ្នាំ​បាន​រួមភេទ​ជា​មួយ​ក្មេង​ប្រុស​ជាច្រើន ដោយ​បាន​ឱ្យ​ប្រាក់​ពួកគេ​ចាប់​ពី ៤ ដុល្លារ​ដល់ ១៧ ដុល្លារ​​ជា​ថ្នូរ (ពេល​រួម​ភេទ​ម្ដងៗ)។ ចំពោះ​ក្មេងៗរងគ្រោះ ​ប៉ូលិស​កំណត់​អត្តសញ្ញាណ​បាន​ហើយ គឺ​ពួកគេ​ជា​ក្មេង​អនាថា​ រស់​នៅ​ទីក្រុង​ហាណូយ និង នៅ​​តាម​បណ្ដា​ខេត្ត​នានា​ក្បែរ​នោះ។ ​

 

ជនជាប់ចោទ​បាន​ចូល​មក​ប្រទេស​វៀតណាម ​ក្នុង​ឆ្នាំ​ ២០១៤ តាម​​ទិដ្ឋាការ​ទេសចរណ៍ ដោយ​ប្រកប​របរ​ជា​​​តន្ត្រី​ករ​នៅ​រង្គសាលមួយ ក្នុង​ទីក្រុង​ហាណូយ និង​ ជា​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​មួយកន្លែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស។

 

សារព័ត៌មាន​វៀតណាម​បាន​ឱ្យ​ដឹង​ដែរ​ថា បុរស​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​ចាប់​​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ដែរ ក្នុង​ករណី​ដូច​គ្នា​នេះ។ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ សារព័ត៌មាន​កម្ពុជា Koh Santepheap Dailyនិង Phnom Penh Post បាន​រាយការណ៍​ថា Benderman ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ។ ​ប៉ូលិស​បាន​និយាយ​ថា លោក​បាន​នាំ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ ចូល​បន្ទប់​ដើម្បី​រួមរ័ក ដោយ​ឱ្យ​២ដុល្លារ​ជា​ថ្នូរ៕

 

 

ទីកន្លែង​ក្រេប​ទឹក​ឃ្មុំ​ដ៏​អស្ចារ្យ​ទាំង​៧​ ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក

  ប្រភព៖ asiantown, thanhniennews ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម