បុរស​ថៃ​​ម្នាក់​លួច​លលាដ៍ក្បាល​ខ្មោច​ធ្វើ​មន្តអាគម

  • 2015-09-26 22:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បុរស​ជនជាតិ​ថៃ Narong Phumphuchit ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ប្រពន្ធក្នុង​ស្រុក Loei ពី​បទ​​លួច​លលាដ៍ក្បាល​ខ្មោច យក​ទៅ​ធ្វើ​មន្តអាគម។

 

 

ប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​របស់ Narong ក្នុង​ទីក្រុង Udon Thani ប្រទេស​ថៃ ហើយ​បាន​រក​ឃើញ​សម្ភារៈ​​ផ្លូវ​ងងឹត រួម​ទាំង​លលាដ៍ក្បាល​មនុស្ស​​ ក្នុង​ឆ្នាំង​ទៀត​ផង។ ចំណែក​ជន​រួម​គំនិត Arthit Kongkarian បាន​គេច​ខ្លួន​បាត់​ស្រមោល​។

 

ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​ជាប់ចោទ​ទាំង​ពីរ​បាន​ទៅ​វាល​កប​ខ្មោច​មួយ (កន្លែង​គោលដៅ) និង ​​ជា​កន្លែង​កប់​សព​របស់ Theerapong Seeraburin វ័យ ២៧ ឆ្នាំ​ ដែល​បាន​ស្លាប់​កាល​ពី​បី​ខែ​មុននេះ។ យ៉ាងណា​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញាកន្លងមក ពួកគេ​បាន​ទៅ​ជីក​ផ្នូរ​យក​លលាដ៍ក្បាល រួចយក​​ទៅ​ផ្ទះ​លោក Narong (កាត់​ពាក់កណ្ដាល)។ ​

 

លោក Arthit បាន​យក​លលាដ៍ក្បាល​ពាក់​កណ្ដាល ហើយគ្រោង​យក​សន្ទះ ​ត្រង់​តំបន់​ក្បាលដើម្បី​បួងសួង និង​លក់​វា​ឱ្យ​ភ្ញៀវបរទេស ​ក្នុង​តម្លៃខ្ពស់ ១.៣៨២ ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ Bangkok Post៕

 

 

លោក​តា​អាយុ​១០៥​ឆ្នាំ​ ជាប់​កំណត់​ត្រា​អ្នក​រត់ល្បឿន ​​​អាយុ​ច្រើន​ជាង​គេ​លើ​លោក

 

ប្រភព៖ bangkok ប្រែសម្រួល៖ អ៊ុំ សុភក្តិ