"វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" មើល​តែ​ឈុត​ក្រៅ​ឆាក ក៏​ទំនង​បាត់​ហើយ!

  • 2014-10-17 16:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្មែរ​ដំបូង​ដែល​និយាយ​ពី​ការ​បាក់​បែក​ព្រាត់​ប្រាស​ក្នុង​អំបូរ​ឈើ​គ្រញូង គឺ​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" ត្រៀម​នឹង​ចាក់​ផ្សាយ​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​ថ្ងៃ​ទី ២៣ តុលា ២០១៤​ខាង​មុខ​នេះ នៅ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex By Cellcard បន្ទាប់​ពី​ឆ្លង​កាត់​ការ​សម្រិត​សម្រាំង​ខ្លឹម​សារ និង​បច្ចេកទេស។

 

អ្នក​ស្រី ពាន់ ភួង​បុប្ផា ជា​ម្ចាស់​ផលិត​ខ្សែ​ភាពយន្ត​នេះ ប្រាប់​ថា អ្នក​ស្រី​ចំណាយ​ពេល​ប្រមាណ​១​ឆ្នាំ ទម្រាំ​បង្កើត​បាន​ជា​ចំណី​អារម្មណ៍​ប្លែក​មួយ​នេះ​មក​ជូន​ទស្សនិកជន ដោយ​បាន​ចុះ​ទៅ​ថត​ផ្ទាល់​នៅ​ទីតាំងដែល​មាន​ទេសភាព​ស្អាត​ៗជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​យើង។

 

អីចឹង​តោះ...មុន​ដល់​ថ្ងៃ​បញ្ចាំង​មើល​ឈុត​ក្រៅ​ឆាក​លេង​សិន ក៏​ដឹង​ថា​ទំនង​ដែរ!!!

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម