ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​ iPhone 6s ប្រើ​បាន​យូរ​ជាង​មុន​ដល់​ទៅ​បី​ម៉ោង

  • 2015-09-29 18:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ក្រុមហ៊ុន​ Apple បាន​កាត់​បន្ថយ​ទំហំ​ថ្ម​របស់​ iPhone ជំនាន់​ថ្មី​ក៏​ពិត​មែន ​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​រយៈ​ពេល​ប្រើ​ប្រាស់​ទូរសព្ទ​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាម​ទំហំ​ថ្ម​ដែរ​នោះ​ទេ។

 

 

ការ​ធ្វើ​តេស្ត​​ថាមពល​ថ្ម​ iPhone 6s ​កាល​ពី​ពេល​ថ្មីៗ​នេះ​​របស់​វិបសាយ PhoneArena បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ថ្ម​ iPhone ជំនាន់​ថ្មី​គឺ​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​ដល់​ទៅ​បី​ម៉ោង​ឯ​ណោះ​ត្បិត​ថា​មាន​ទំហំ​តូច​ជាង​មុន​ពិត​មែន។ គួរ​បញ្ជាក់​ថា​ថ្ម​របស់​ iPhone 6 មាន​ទំហំ​ ១៨១០mAh ចំណែក​ឯ​ iPhone 6s វិញ​គឺ​មាន​ទំហំ​តែ​ ១៧១៥mAh តែ​ប៉ុណ្ណោះ។ ការ​ធ្វើ​តេស្ត​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ទូរសព្ទ​ iPhone 6s គឺ​អាច​ប្រើ​ប្រាស់​បាន​យូរ​ជាង​ Galaxy S6 និង​ Galaxy S6 Edge ដែល​ជា​ទូរសព្ទ​កំពូល​របស់​​ក្រុមហ៊ុន​ Samsung។

 

 

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ iPhone 6s កាន់​ថ្ម​បាន​យូរ​ជាង​មុន​អាច​បណ្ដាល​មក​ពី​បន្ទះ​ Chip ជំនាន់​ថ្មី​ A9 ដែល​គេ​បាន​បំពាក់​លើ​ទូរសព្ទ​នេះ៕​​

 

ចុច​អាន​៖ វីដេអូ​ក្ដៅៗ​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ទម្លាក់​​​​ iPhone 6s និង​ 6s Plus

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena