លីតឺហួរ សុខចិត្តធ្វើខួបកំណើតជាមួយអ្នកដទៃមិនធ្វើជាមួយប្រពន្ធកូន
- 2015-09-30 16:13:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីតឺហួរ សុខចិត្តធ្វើខួបកំណើតជាមួយអ្នកដទៃមិនធ្វើជាមួយប្រពន្ធកូន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៧ ខែ កញ្ញាគឺជាថ្ងៃខួបកំណើតគម្រប់ ៥៤ឆ្នាំរបស់តារាសម្ដែងហុងកុង Andy Lau។ អ្វីដែលប្លែកនាថ្ងៃនោះ គឺថា Andy មិនបានធ្វើខួបជាមួយប្រពន្ធកូនទេ បែរជាទៅញ៉ាំអីនៅខាងក្រៅជាមួយមិត្តរួមការងារទៅវិញ។
ព្រោះតែថ្ងៃខួបកំណើតរបស់តារាក្បាច់គុណរូបនេះចំថ្ងៃតែមួយនៃបុណ្យសែនលោកខែក្នុងឆ្នាំនេះ អ្នកគាំទ្រមួយចំនួនគិតថា Andyប្រហែលជាចំណាយពេលនៅជាមួយគ្រួសារ ព្រោះវាជាប្រពៃណីនៃថ្ងៃឈប់សម្រាក។ ផ្ទុយទៅវិញ ប្រភពផ្ទៃក្នុងមួយបានបង្ហើបថា តារាកូនមួយរូបនេះមិនបាននៅជិតប្រពន្ធCarol Chu និងកូនស្រី Hanna Lau នោះទេ។
ជំនួសមកវិញ Andy បានចំណាយពេលទៅញ៉ាំអាហារពេលល្ងាចជាមួយមិត្តរួមការងារ ដែលបានជួយគេក្នុងការរៀបចំជួបជុំអ្នកគាំទ្រ។ នេះអាចជាហេតុផលមួយដែលនាំឲ្យ Andyទៅរីករាយថ្ងៃកំណើតជាមួយមិត្តរួមការងារនិងមិនធ្វើជាមួយប្រពន្ធកូនព្រោះ នៅថ្ងៃជួបជុំអ្នកគាំទ្រនោះ Andyត្រូវមានភារកិច្ចមួយទៀតឡើងគឺត្រូវសម្ដែងរឿង "Journey to the West” ដូច្នេះធ្វើឲ្យគេគ្មានពេលគ្រប់គ្រាន់ដើម្បីរៀបចំការជួបជុំ ប៉ុន្តែសំណាងល្អមានមិត្តរួមការងារ២ ៣ នាក់បានជួយដោះស្រាយរឿងនេះ៕
ចុចអាន៖លី តឺហួ ស្គាល់រសជាតិជាជនរងគ្រោះត្រូវគេចាប់ជំរិត ក្នុងរឿងថ្មី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars