CR7 នៅតែខ្លាំងនៅ Champions League ស៊ុតបាន២គ្រាប់យប់មិញតាមស្មើកំណត់ត្រា Raul
- 2015-10-01 14:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CR7 នៅតែខ្លាំងនៅ Champions League ស៊ុតបាន២គ្រាប់យប់មិញតាមស្មើកំណត់ត្រា Raul
ចន្លោះមិនឃើញ
Cristiano Ronaldo ស៊ុតបាន២គ្រាប់ជួយស្ដេចស Real Madrid ឈ្នះក្រុមស៊ុយអែត Malmo ដល់ក្នុងដី ២-០ នៅក្នុង UEFA Champions League យប់មិញនេះ ហើយល្មមឲ្យ Real Madrid ឈរលើកំពូលតារាង Group A បណ្ដោះអាសន្នមាន៦ពិន្ទុក្នុងដៃ។
២គ្រាប់របស់ខ្សែប្រយុទ្ធមុតស្រួចវ័យ៣០ឆ្នាំរូបនេះ ធ្វើបាននៅនាទីទី២៨ បន្ទាប់ពី Isco បានបោះបាល់កាត់តាមប្រលោះជើងខ្សែការពារ Malmo ឲ្យយ៉ាងស្អាត ខណៈដែល១គ្រាប់ទៀត សម្រេចបាននៅចុងម៉ោងគឺនាទីទី៩០ តែម្ដង។ ២គ្រាប់នេះ ក៏មានន័យថា Ronaldo បានបង្កើតកំណត់ត្រាស៊ុតច្រើនបំផុតស្មើនឹងអតីតខ្សែប្រយុទ្ធ Raul របស់ Real Madrid ដែលមាន ៣២៣គ្រាប់។
អ្វីគួរឲ្យកត់សម្គាល់គឺ Ronaldo ទើបតែបង្ហាញខ្លួនបាន ៣០៨ដងក្នុងការប្រកួត ខណៈដែល Raul បង្ហាញខ្លួនដល់ទៅ ៧៤១ដងឯណោះ។ ដូច្នេះ Ronaldo នឹងបង្កើតកំណត់ត្រាថ្មីខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។
ក្នុង Group A យប់មិញនេះ ក្រុមអ្នកមានបារាំង PSG ក៏បានយកឈ្នះក្រុមអ៊ុយក្រែន Shakhtar Don ៣-០ ផងដែរ ហើយមាន ៦ ពិន្ទុស្មើ Real Madrid តែចាញ់គ្រាប់បាល់ចំណេញ៕
ដោយ៖ សុផាត ប្រភព និងរូបភាព៖ BBC, Goal