ទឹកដបដាក់តាមរថយន្តមានសុវត្ថិភាពទទួលទានកម្រិតណា?
- 2015-10-01 17:47:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដបដាក់តាមរថយន្តមានសុវត្ថិភាពទទួលទានកម្រិតណា?
ចន្លោះមិនឃើញ
មានចម្ងល់ទាំងមន្ទិលសង្ស័យពីប្រិយមិត្តមួយចំនួនដែលតែងតែធ្វើដំណើរតាមរថយន្តនិងដាក់ទឹកដបតាមខ្លួនដើម្បីងាយស្រួលទទួលទាន ប៉ុន្តែអាចបង្កផលប៉ះពាល់ដល់សុខភាពនៅពេលទទួលទានទឹកដែលរងកម្ដៅពីការទុកយូរក្នុងរថយន្ត។
លោក គង់ សុជា ប្រធានផ្នែកសេវាកម្មជួសជុលរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាបានឆ្លើយតបថា បញ្ហានេះមកពីការរងកម្ដៅសារជាតិគីមីដែលធ្វើឲ្យទឹកបញ្ហា មិនមែនមកពីបញ្ហាបច្ចេកទេសរថយន្តនោះទេ។
លោកថា ទឹកដែលទុកចោលយូរក្នុងរថយន្តងាយរងកម្ដៅ ដោយវាបានទៅបំបែកសារធាតុគីមីដែលបង្កជាបញ្ហានិងនាំផលប៉ះពាល់នៅពេលទទួលទាន។
"ទឹកដបដែលទុកចោលយូរក្នុងរថយន្តមានគ្រោះថ្នាក់ណាស់។ អ្នកប្រើប្រាស់គួរប្រយ័ត្នផឹកទឹកដបទាំងនោះដែលត្រូវទុកចោលក្នុងរថយន្ត។ ដោយសារទឹកទាំងនោះដែលទុកចោលយូរថ្ងៃងាយរងកម្ដៅពីសារធាតុគីមីដែលនៅក្នុងដបប្លាស្ទិកដែលជ្រាបចូលនៅក្នុងទឹកនេះ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្ននិងកុំផឹកទឹកដបដែលទុកចោលនៅក្នុងរថយន្ត"។
យ៉ាងណាលោកមិនបដិសេធថា អ្នកបើកបរមិនគួរដាក់ទឹកតាមឡានដើម្បីងាយស្រួលក្នុងការទទួលទាន អាស្រ័យតាមកាលៈទេសៈនិងតម្រូវការជាក់ស្ដែង។ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីនាំផលប៉ះពាល់តិចតួចបំផុតពីការទទួលទានទឹកទាំងអស់នេះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា