ក្រុម​​គ្រូពេទ្យ​​ជាច្រើន​នាក់​ត្រូវ​បង្ខំ​ឲ្យ​​ឈរ​​បី​សព​ក្មេង​​ ក្រោយ​ព្យាបាល​ស្លាប់​

  • 2015-10-01 20:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​តាន​តឹង​រវាង​ក្រុម​គ្រូពេទ្យ​ និង​​គ្រួសារ​សព​​កំពុង​ឡើង​កម្ដៅ​ នៅ​ពេល​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាយិកា​ជា​ច្រើន​រូប​ក្នុង​មន្ទីរពេទ្យ​ ខេត្ត​ហេណាន​ ភាគ​ខាង​ជើង​ប្រទេស​ចិន​ ត្រូវ​គ្រួសារ​​សព​ក្មេង​បង្ខំ​ឲ្យ​ឈរ​បី​សព​នៅ​មុខ​មន្ទីរពេទ្យ​ ក្រោយ​ពួកគេ​​ជួយ​សង្គ្រោះ​ក្មេង​មិន​ទាន់​ពេល​វេលា។

 

 

ជម្លោះ​​​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពីក្មេង​ប្រុស​នេះ​គ្រុន​ក្ដៅ​ខ្លាំង​ និង​ស្លាប់​​អំឡុង​ពេល​​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ស្រុក​ Taikang​ ក្រុង Zhoukou។ គ្រួសារ​ក្មេង​បាន​ស្ដីបន្ទោស​ ចំពោះ​ការ​ស្លាប់​នេះ​ ដោយសារ​ ក្រុម​វេជ្ជបណ្ឌិត​ព្យាបាល​មិន​ត្រឹម​ត្រូវ​ និង​ទទូច​ឲ្យ​ពួកគេ​​គួរ​ទទួល​ខុស​ត្រូវ​ករណី​នេះ។

 

​ក្មេង​នេះ​​​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​ មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ខ្ទុះ​ក្នុង​ឈាម​ និង​រលាក​ខួរក្បាល​ បន្ទាប់ពី​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​កាលពី​យប់​ថ្ងៃ​ទី​២៦​ កញ្ញា ​កន្លង​ទៅ និង​បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​បន្ទាប់។ នេះ​បើ​តាម​នាយកដ្ឋាន​ព័ត៌មាន​​រដ្ឋ​ប្រចាំ​ស្រុក។

 

​សារព័ត៌មាន​ចិន​ The Beijing Times ​បាន​ផ្សាយ​ថា​ គ្រួសារ​ក្មេង​ដែល​មាន​កំហឹង​បាន​ស្ដី​ឲ្យ​ និង​​វាយ​​គ្រូពេទ្យ​ជាច្រើន​នាក់​ថែម​ទៀត។

ពួកគេ​បាន​បង្ខំឲ្យ​​ក្រុម​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាយិកា​ដែល​បាន​ព្យាបាល​ក្មេង​ ឲ្យ​ឈរ​បី​សាកសព​នៅ​ពី​មុខ​ច្រក​ចូល​មន្ទីរ​ពេទ្យ ដោយ​មាន​បដា​សរសេរ​ថា​ "គ្មាន​ក្ដី​គោរព​អាយុ​ជីវិត​អ្នក​ដទៃ​ សូម​ឲ្យ​កូន​ប្រុស​ខ្ញុំ​មក​វិញ"។

 

តែ​ទោះ​ជា​បែប​នេះ​ក្ដី​ ប៉ូលិស​ប្រចាំ​តំបន់​ បាន​ធ្វើការ​ឃាត់​ខ្លួន​សមាជិក​គ្រួសារ​​ក្មេង​​​ចំនួន ​៤នាក់​ហើយ​ និង​តាម​ប្រភព​ដដែល​ថា ​ជម្លោះ​នេះ​កើត​ឡើង​ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល។

 

 

​​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម Sina Weibo​ ដោយ​ខ្លះ​បង្ហាញ​ក្ដី​អាណិត​អាសូរ​ក្មេង​ ដល់​​គ្រួសារ​សព​ តែ​ខ្លះ​ថា​គ្រួសារ​នេះ​គ្មាន​ក្ដី​មេត្តា​ និង​ឈ្លើយ​ជាមួយ​គ្រូពេទ្យ៕

 

-ចុច​អាន៖ ឃើញ​​ពីង​ពាង​ យក​ដែកកេះ​ទៅ​អុជ​ ឆាបឆេះ​​ក្នុងការ៉ាស​សាំង

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ FB cctvnews

អត្ថបទពេញនិយម