ទ្រព្យ​សម្បត្តិ​គ្រួសារ Beckham កើន​ឡើង​ច្រើន​ជាង​ម្ចាស់ក្សត្រី​អង់គ្លេស

  • 2015-10-01 21:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​ជា​បាន​លា​ឈប់​ពី​​អាជីព​កីឡាករ​បាល់​ទាត់​ក៏​ដោយ David Beckham នៅ​តែ​​រក​បាន​ប្រាក់​ចំណូល​ច្រើន​លើស​លុប​ដោយ​​​​ការ​យក​​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​មក​ធ្វើ​ជំនួញ ហើយ​ឥលូវ​នេះ​​ទ្រព្យ​សម្បត្តិ​ក្រុម​គ្រួសារ​របស់​គេ មាន​ច្រើន​ជាង​ម្ចាស់ក្សត្រី​អង់គ្លេស Elizabeth ទៅ​ទៀត។

 

 

អតីត​តារា​បាល់​ទាត់​រូប​នេះ​​ត្រូវ​បាន​ផលិតផល​ជា​ច្រើន​​អញ្ជើញ​ធ្វើ​ជា​​​អ្នក​តំណាង​ផ្សព្វផ្សាយ។ រីឯ​ប្រពន្ធ​លោក គឺ Victoria Beckham ទទួល​បាន​​ជោគជ័យ​យ៉ាង​​​ត្រចះ​​ត្រចង់​ក្នុង​វិស័យ​សំលៀក​បំពាក់។ ម្ដាយ​កូន​បួន​រូប​នេះ​បាន​ចេញ​ម៉ាក​សំលៀកបំពាក់​ផ្ទាល់​ខ្លួន និង​បើក​ហាង​ជា​ច្រើន​នៅ​ក្នុង​​ទីក្រុង​ធំ​ៗ​នៅ​លើ​ពិភព​លោក។

 

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់ សាលា Marketing London បាន​ឲ្យ​ដឹង​ថា សរុប​ទាំង​ចំនួន​ថវិកា​ពី​ការ​ធ្វើ​ជំនួញ​ក៏​ដូច​ជា​​​​​តម្លៃ​ម៉ាក​យីហោ​លើ​ទីផ្សារ គ្រួសារ Beckham មាន​ទ្រព្យ​សម្បត្តិ​រហូត​​ទៅ​ដល់ ៧១២ លាន​ដុល្លារ។ ​

ប្ដី​ប្រពន្ធ​របស់ Beckham មាន​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​ចំនួន​បី ក្នុង​នោះ​ក្រុមហ៊ុន Footworks ដែល​ផ្ដោត​ខាង​ជំនួញ​​ទាក់​ទង​នឹង​បាល់​ទាត់​របស់ Beckham មាន​តម្លៃ ២២៧លាន​ដុល្លារ។ ក្រុមហ៊ុន Beckham មាន​តម្លៃ ១០៦​លាន​ដុល្លារ។ ក្រុមហ៊ុន Victoria Adam's ដែល​ជា​​ជំនួញ​ខាង​សំលៀកបំពាក់​របស់ Victoria នោះ​មាន​តម្លៃ ៩១ លាន​​ដុល្លារ។ បូក​សរុប​ជាមួយ​ទ្រព្យ​សម្បត្តិ​ដែល​​មិន​​​ទាក់​ទង​នឹង​ជំនួញ ថវិកា​សរុប​របស់​គ្រួសារ Beckham មាន​​ចំនួន ៧១២ លាន​ដុល្លារ។

 

ដោយ​ឡែក វិមាន ក៏​ដូច​ជា​វត្ថុ​មាន​តម្លៃ​និង​កម្រ​របស់​ម្ចាស់ក្សត្រី Elizabeth ចក្រភព​អង់គ្លេស មាន​តម្លៃ​សរុប ៥១៥ លាន​ដុល្លារ ធ្វើ​ឲ្យ​គ្រួសារ​របស់ Beckham មាន​​ថវិកា​ច្រើន​ជាង​​មនុស្ស​ដែល​មាន​អំណាច​ជាង​គេ​ក្នុង​ប្រទេស​អង់គ្លេស​ទៅ​ទៀត។

 

យោង​តាម​អ្នក​វិភាគ Anton Dominique របស់​សាលា Marketing London បាន​ឲ្យ​ដឹង​ថា "កេរ្តិ៍​ឈ្មោះ​របស់ Beckham ត្រូវ​​បាន​យក​មក​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិត​គ្រប់​បែប​យ៉ាង​ពី សំលៀក​បំពាក់ ដល់​ទូរទស្សន៍​ផ្កាយ​រណប និង​សូម្បី​តែ​ភេសជ្ជៈ​ទៀត​ផង។ អ្វី​ដែល​ពិសេស​នោះ​គឺ ភាព​ល្បីល្បាញ​​​របស់​លោក​បាន​ជួយ​ឲ្យ​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​គ្រួសារ​មាន​ឥទ្ធិពល​ទៅ​តាម​នោះ​ដែរ។ ឧទាហរណ៍ Romeo បាន​ទទួល​បាន​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ម៉ាក​ខោអាវ​ល្បី​ទូទាំង​ពិភពលោក Burberry និង Brooklyn ក្លាយ​ជា​តារា​ក្រប​​មុខ​ឲ្យ​ទស្សនាវដ្ដី Miss Vouge ហើយ​មាន​​អ្នក​គាំទ្រ​ចំនួន ៤,៥ លាន​នាក់​លើ​បណ្ដាញ​សង្គម Instagram។ កេរ្តិ៍​ឈ្មោះ​របស់ David Beckham មាន​ឥទ្ធិពល​​ធំ​ក្រៃលែង គ្រាន់​តែ​ការ​និយាយ​ពី Beckham ទៅ​លើ​ផលិតផល​ណាមួយ​ក៏ ​​វា​អាច​​ក្លាយ​ជា​ព័ត៌មាន​មួយ​បាន​ដែរ" អ្នក​វិភាគ​នេះ​បញ្ចេញ​យោបល់៕

 

ចុចអាន៖Beckham ​ចាប់​ដៃ​គូ​ជាមួយ​តារា​កំប្លែង ក្នុង​ស្ប៉ត​វីដេអូ​​ថ្មី ធ្វើ​ឲ្យ​ប្លែក​ភ្នែក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ indiatimes