iPhone 6s/6s Plus ទក់​សាច់​ពេល​ធ្វើ​តេស្ដ​ដោយ​ម្ចាស់​ជើង​ឯក MMA

  • 2015-10-02 16:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​យើង​ធ្លាប់​តែ​ឃើញ​​ការ​ធ្វើ​តេស្ដ​ជា​ច្រើន​​​ដើម្បី​​​សាកល្បង​ពី​សមត្ថភាព​របស់​ ​​Phone 6s និង​ 6s Plus ​ដូច​ជា​តេស្ដ​ទម្លាក់​ ឬ ដាក់ត្រាំ​​ក្នុង​ទឹក​​ជា​ដើម។ ប៉ុន្តែ​ឥឡូវ​នេះ​លេច​ចេញ​នូវ​វីដេអូ​ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​ធ្វើ​តេស្ដ​​​ដោយ​ម្ចាស់​ជើង​ឯក​​​​ MMA ​វិញ​ម្ដង​គឺ​កីឡាករ​ Luke Rockhold។

 

 

នៅ​ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​មួយ​នាទី​ខាង​ក្រោម​​នេះ ឃើញ​ថា​​កីឡាករ​ Luke Rockhold ​បាន​ធ្វើ​​តេស្ដ​​ដូចជា​ការ​ទាត់​ ​ព្រម​ទាំង​ព្យាយាម​​ពត់​បំបាក់​ទៅ​លើ​ iPhone ជំនាន់​ថ្មី​នោះ​​​ថែម​ទៀត​ផង។ ​តែ​​អ្វី​ដែល​គួរ​ឲ្យ​ធ្វើ​ការ​កត់​សម្គាល់​នោះ​គឺ​ថា​ការ​ធ្វើ​តេស្ដ​ពត់​លើ​​ iPhone ជំនាន់​ក្រោយ​នេះ​បញ្ជាក់​ថា​ វា​មាន​ភាព​​​រឹង​មាំ​ជាង​ម៉ូដែល​មុន​។

 

ចង់​ដឹង​ថា ​ការ​ធ្វើ​តេស្ដ​នោះ​យ៉ាង​ណា​ ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

អាន​បន្ត៖ ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​ iPhone 6s ប្រើ​បាន​យូរ​ជាង​មុន​ដល់​ទៅ​បី​ម៉ោង

 

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ geeky-gadgets