ផលិតផលសំខាន់អ្វីខ្លះដែលក្រុមហ៊ុន Microsoft នឹងប្រកាសស្អែកនេះ?
- 2015-10-05 17:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលសំខាន់អ្វីខ្លះដែលក្រុមហ៊ុន Microsoft នឹងប្រកាសស្អែកនេះ?
ចន្លោះមិនឃើញ
ថ្ងៃអង្គារ ទី៦ ខែតុលា ស្អែកនេះ ក្រុមហ៊ុន Microsoft នឹងប្រារព្ធព្រឹត្តិការណ៍ធំ ដើម្បីប្រកាសនូវផលិតផលថ្មីរបស់ខ្លួន។ ខាងក្រោមនេះគឺជាផលិតផលសំខាន់មួយចំនួន ដែលត្រូវបានគេរំពឹងទុកថា នឹងមានវត្តមានក្នុងព្រឹត្តិការនោះ។
Lumia 950 និង Lumia 950 XL
Lumia 950 និង Lumia 950 XL គឺជាទូរសព្ទស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល Lumia ដែលនឹងមានវត្តមានក្នុងព្រឹត្តិការស្អែកនេះ។ ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរម៉ូដែលនេះវិញប្រហែលជានឹងបំពាក់ដោយអេក្រង់ទំហំ ៥,៧ អ៊ីញ សម្រាប់ Lumia 950 XL និងអេក្រង់ទំហំ ៥,២ អ៊ីញសម្រាប់ Lumia 950។ ចំណែកឯលក្ខណៈសម្បត្តិផ្សេងទៀតមានដូចជាកាមេរ៉ាក្រោយ 20MP, រន្ធ USB Type-C, ទំហំ RAM 3GB, ម៉េមូរី 32GB និង CPU ប្រភេទ Snapdragon 808 ។
Microsoft Pro 4
បន្ថែមទៀតនោះ Microsoft ក៏ត្រូវបានគេរំពឹងទុកថា នឹងធ្វើការប្រកាសនូវថេប្ល៊េតកូនកាត់ Laptop មួយម៉ូដែលមានឈ្មោះថា Surface Pro 4។ ចំពោះការរចនារបស់វាប្រហែលជាមានពីរទំហំ គឺ១២អ៊ីញ និងទំហំ ១៤ អ៊ីញ ដោយទំហំទាំងពីរនេះគឺមានកម្រិតបង្ហាញ 4k ដូចគ្នា។ ចំណែកឯលក្ខណៈសម្បត្តិផ្សេងទៀតមានដូចជា CPU ប្រភេទ Intel SkyLake, ទំហំ RAM 16GB និងទំហំម៉េមូរីមានបួនជម្រើសគឺ 64GB, 128GB, 256GB និង 500GB ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានភ្ជាប់ជាមួយនឹងប៊ិច ព្រមទាំង Keyboard ផងដែរ។ ចំណែកឯប្រព័ន្ធប្រតិបត្តិការវិញគឺដំណើរការដោយ Windows 10។
Windows Hello
ក្រៅពីនេះក្រុមហ៊ុន Microsoft ក៏ប្រហែលជានឹងធ្វើការបង្ហាញនូវមុខងារថ្មីមួយទៀតគឺ Windows Hello ដែលជាបច្ចេកវិទ្យាថ្មីមួយផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ពេល Sign in ចូលទៅកាន់ឧបករណ៍ដែលដំណើរការដោយ Windows 10 ដោយគ្រាន់តែសម្លឹង ឬក៏ប៉ះតែប៉ុណ្ណោះដោយមុខងារនេះគឺពុំចាំបាច់វាយ Password នោះទេ។
Smart Band 2
Windows 10 Update
ក្រៅពីផលិតផលសំខាន់ខាងលើ ក្នុងព្រឹត្តិការស្អែកនោះដែរ ក្រុមហ៊ុន Microsoft ប្រហែលជានឹងធ្វើការប្រកាសនូវការ Update ថ្មីទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួនផងដែរ ដោយការ Update ថ្មីនេះនឹងធ្វើការបន្ថែមនូវមុខងារមួយចំនួនដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់៕
អានបន្ត៖ លេចចេញគូប្រជែងថ្មីរបស់ Surface Pro 4 គឺ Dell XPS 12 រាងស្អាតមិនធម្មតា
ប្រែសម្រួល៖ សំនៀង ប្រភព៖ theverge