បេក្ខភាព​៦​​នាក់ អាច​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​ក្រុម​ Liverpool

  • 2015-10-06 13:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ​បាន​បណ្ដេញ​លោក​ Brendan Rodgers ​ចេញ​ពី​តំណែង​អ្នកចាត់ការ​ កាល​ពី​ម្សិល​មិញ ​ខណៈ​ដែល​ Jurgen Klopp ​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ ដែល​អាច​ទៅ​ដឹក​នាំ​​បន្ត​នៅ​​កីឡដ្ឋាន Anfield។ ​ក្រៅ​ពី​អតីត​អ្នកចាត់ការ​ Borussia Dortmund ​​រូប​នេះ ក៏​នៅ​មាន​បេក្ខភាព​៥​នាក់​ទៀត​ផង​ដែរ ដែល​​ធ្លាប់​មាន​ព័ត៌មាន ​ទាក់​ទង​អាច​ទៅ​ដឹក​នាំ​ Liverpool។ តោះ! ចង់​ដឹង​មាន​នរណា​ខ្លះ ហើយ​មាន​ស្នាដៃ​អ្វី​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖

 

 

​១. JURGEN KLOPP

 

 

​អតីត​អ្នកចាត់ការ​ក្រុម​ Dortmund ​រូប​នេះ គឺជា​ទី​ពេញ​ចិត្ត​សម្រាប់​អ្នកគាំទ្រ​ហង្ស​ក្រហម ប៉ុន្តែ​បុរស​រូប​នេះ មិន​ធ្លាប់​ដឹក​នាំ​ក្រៅ​ពី​ទឹក​ដី​អាល្លឺម៉ង់​ឡើយ។ Klopp ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នកចាត់ការ​មួយ ដែល​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​កីឡាករ​ និង​អ្នកគាំទ្រ។ ជាក់​ស្ដែង ទោះ​ដឹក​នាំ​ Dortmund មិន​សូវ​បាន​ល្អ មុន​ពេល​លោក​លា​ឈប់​ក៏​ដោយ ក៏​លោក​ទទួល​បាន​ការ​ស្រលាញ់​ពី​អ្នកគាំទ្រ​ជា​ច្រើន។

 

ស្នាដៃ​​ដឹក​នាំ​របស់​ Klopp៖ Bundesliga (២ដង), DFB-Pokal, DFL-Supercup, UEFA Champions League ជើង​ឯក​រង។

 

២. CARLO ANCELOTTI

 

 

អតីត​អ្នកចាត់ការ​ Real Madrid រូប​នេះ ធ្លាប់​មាន​បទ​ពិសោធន៍​ជា​ច្រើន ព្រោះ​លោក​ធ្លាប់​ដឹក​នាំ​ក្លិប​ធំៗ​ជា​ច្រើន និង​ឈ្នះ​ពាន​រង្វាន់​​ច្រើន​លីក​ផង​ដែរ។ Ancelotti ​​​មាន​ប្រជាប្រិយភាព​ណាស់ កាល​ដឹក​នាំ​ Chelsea នៅ​ Stamford Bridge។

 

ស្នាដៃ​​ដឹក​នាំ​របស់​ Ancelotti៖ Champions League (៣ដង), UEFA Super Cup (៥ដង), Serie A (២ដង), Supercoppa (២ដង), Coppa Italia, Intercontinental Cup (២ដង), FIFA Club World Cup (២ដង), Premier League, FA Cup, Ligue 1 និង​ Copa del Rey។

 

៣. FRANK DE BOER

 

 

អតីត​​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​រូប​នេះ ធ្លាប់​ឈ្នះ​ពាន​ Eredivisie ៤​ដង​ជាមួយ​ក្រុម​ Ajax ហើយ​កាល​ពី​ថ្ងៃ​សុក្រ លោក​ក៏​បាន​លើក​ឡើង​ថា ចង់​​​ទៅ​ដឹក​នាំ​នៅ​អង់គ្លេស​ម្ដង​ដែរ ​ដោយ​និយាយ​ពី​ក្រុម​ Liverpool និង​ Newcastle ផង​ដែរ។

 

​ស្នាដៃ​​ដឹក​នាំ​របស់​ De Boer៖ Eredivisie (៤ដង), Dutch Super Cup។

 

៤. RONALD KOEMAN

 

 

បុរស​សញ្ជាតិ​ហុល្លង់​រូប​នេះ ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ​បន្ទាប់​ពី​ដឹក​នាំ​ Southampton ​តាំង​ពី​រដូវ​កាល​មុន​​បាន​យ៉ាង​ល្អ ជា​ពិសេស​ទើប​តែ​ដឹក​នាំ​ក្រុម​ Southampton បំបាក់​ម្ចាស់​ជើង​ឯក​​ Chelsea ដល់​ Stamford Bridge ​កាល​ពី​ថ្ងៃ​សៅរ៍​ទៀត។

 

ស្នាដៃ​​ដឹក​នាំ​របស់​ Koeman៖ Eredivisie (៣ដង), KNVB Cup, Dutch Super Cup (២ដង), Portuguese Super Cup និង​ Copa del Rey។

 

៥. WALTER MAZZARRI

 

 

​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ធ្លាប់​ត្រូវ​បាន​ក្លិប​ Inter Milan បណ្ដេញ​ចេញ​ពី​តំណែង​ កាល​ពី​ខែ​វិច្ឆិកា​មក​ម្ល៉េះ។ Mazzarri ​ធ្លាប់​ដឹក​នាំ Napoli, Sampdoria និង​ក្រុម​ជា​ច្រើន​ទៀត​ផង​ដែរ តែ​លោក​មិន​ដែល​​ចេញ​ដឹក​នាំ​ ក្រៅ​ពី​ប្រទេស​អ៊ីតាលី​ឡើយ។

 

​ស្នាដៃ​​ដឹក​នាំ​របស់​ Mazzarri៖ Coppa Italia។

 

៦. DIEGO SIMEONE

 

 

អ្នកចាត់ការ​ក្រុម​ Atletico Madrid ​រូប​នេះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​ បន្ទាប់​ពី​ដឹក​នាំ​ក្រុម​ឈ្នះ​ La Liga ដោយ​​អាច​ប្រជែង​ជាមួយ​ Barcelona និង​ Real Madrid បាន។ បុរស​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ អាច​នឹង​ចង់​ទៅ​ដឹក​នាំ​នៅ​ Premier League។

 

​ស្នាដៃ​​ដឹក​នាំ​របស់​ Simeone៖ Argentine Primera Division (២ដង), UEFA Europa League, UEFA Super Cup, La Liga, Copa del Rey និង​ Supercopa de Espana៕

 

​ចុះ​ប្រិយមិត្ត​យល់​ថា បេក្ខភាព​ណា​មួយ ស័ក្ដិសម​ដឹក​នាំ​ Liverpool​ ដែរ?

 

-ចុចអាន៖ Liverpool ​បណ្ដេញ​ Rodgers ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ

-ចុចអាន៖ Carragher ​ពន្យល់​ហេតុផល ដែល​គិត​ថា​ Klopp ស័ក្ដិសម​ដឹក​នាំ​​ Liverpool

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម