Rodgers នាំមិត្តស្រី និងកូនទៅអេស្ប៉ាញ បន្ទាប់ពី Liverpool បណ្ដេញចេញ
- 2015-10-06 17:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodgers នាំមិត្តស្រី និងកូនទៅអេស្ប៉ាញ បន្ទាប់ពី Liverpool បណ្ដេញចេញ
ចន្លោះមិនឃើញ
Brendan Rodgers អតីតអ្នកចាត់ការក្រុម Liverpool បាននាំមិត្តស្រី និងកូនស្រីរបស់ខ្លួន ធ្វើដំណើរទៅទីក្រុង Malaga ប្រទេសអេស្ប៉ាញ បន្ទាប់ពីត្រូវបានក្លិបហង្សក្រហម បណ្ដេញចេញពីតំណែងមិនដល់រយៈពេល២៤ម៉ោង។
Rodgers បានឡើងយន្តហោះឯកជនមួយនៅព្រលានយន្តហោះ Liverpool Airport កាលពីព្រឹកថ្ងៃចន្ទ ដោយធ្វើដំណើរទៅ Malaga ជាមួយមិត្តស្រី Charlotte និងកូនស្រីតូច តែពុំមានសេចក្ដីរាយការណ៍ណាបញ្ជាក់ថា បុរសសញ្ជាតិអៀរឡង់ខាងជើងរូបនេះ ទៅដើម្បីអ្វីនោះទេ។
បន្ទាប់ពីលោកចាកចេញពីទឹកដីអង់គ្លេស លោក Rodgers បានផ្ញើទុកលិខិតលាក្លិប Liverpool ១ច្បាប់ដល់អ្នកចាត់ការសមាគមបាល់ទាត់លីកអង់គ្លេស ដែលលោកបានរៀបរាប់ថា ពិតជាសោកស្ដាយ ដែលត្រូវចាកចេញពី Liverpool Football Club។ លោកខិតខំធ្វើអស់លទ្ធភាពហើយ ដើម្បីចង់ជួយឲ្យក្លិបជោគជ័យ ហើយលោកសូមអរគុណដល់កីឡាករទាំងអស់ ដែលខិតខំលេងអស់លទ្ធភាព។ លោករំពឹងថា នឹងឃើញ Liverpool រីកចម្រើនជាងមុន និងសូមជូនពរឲ្យអ្នកជំនួសតំណែងលោក អាចធ្វើបានល្អបំផុតរហូតចប់រដូវកាល។
Rodgers វ័យ៤២ឆ្នាំ ត្រូវបានម្ចាស់ក្លិប Liverpool លោក Mike Gordon ប្រធានក្រុមហ៊ុន Fenway Sports Group បណ្ដេញចេញពីតំណែងអ្នកចាត់ការកាលពីយប់ថ្ងៃអាទិត្យ ដោយប្រាប់តាមទូរសព្ទ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីហង្សក្រហម ធ្វើបានត្រឹមស្មើ ១-១ ទល់នឹង Everton នៅ Goodison Park៕
-ចុចអាន៖ បេក្ខភាព៦នាក់ អាចក្លាយជាអ្នកចាត់ការថ្មីក្រុម Liverpool
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail