ការ​ប្រកួត​ជើង​ឯក​វាយសី​​​ថ្នាក់​ជាតិ​​ចាប់​​ផ្ដើម​​ពី​​ថ្ងៃ​ទី​១៥​ដល់​​២០​​ ខែ​តុលា​នេះ

  • 2015-10-08 22:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ចំនួន​១៤៥​នាក់​នឹង​ចូល​រួម​ប្រកួត​កម្មវិធីជើង​ឯក​​វាយ​សី​​​ថ្នាក់​ជាតិ​​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​២០ ​ខែ​តុលា​នេះ​នៅ​​​ទីលាន​វាយ​សី ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

 

លោក ទុយ ប៊ុន​​ហឿន ប្រធាន​ការិយាល័យ​កីឡា​​ទំនើប​បាន​ឲ្យ​ដឹង​​ថា ​បេក្ខជន​ទាំង​១៤៥​នាក់​ដែល​ត្រូវ​ចូល​ប្រកួត​គឺ​មក​ពី​បណ្ដា​ខេត្ត​នា​នា ដូចជា ​កំពង់​ចាម ​ស្វាយ​រៀង កំពង់​ឆ្នាំង ខេត្ត​ព្រះសីហនុ កោះកុង​ជា​ដើម ខណៈ​ដែល​បេក្ខជន​មួយ​ចំនួន​ទៀត​គឺ​នៅ​រាជធានី​ភ្នំពេញ​នេះ។ ចំពោះ​ការ​ប្រកួត​វិញ ត្រូវ​បាន​បែងចែក​ជា​៣​គឺ​វិញ្ញាសា​ឯកត្តជន វាយ​ជា​គូ​ និង​វាយ​ជា​ក្រុម​បុរស​ដែល​មាន​គ្នា​ចំនួន​៥​នាក់។

 

ចំពោះ​ជើង​ឯក​វិញ ​អ្នក​បាន​លេខ​មួយ​នឹង​ទទួល​បាន​១៥​ម៉ឺន​រៀន លេខ​២​បាន​១០​ម៉ឺន​រៀល ​និង​លេខ​៣​បាន​ចំនួន​៨​ម៉ឺន​រៀល​សម្រាប់​បេក្ខជន​ដែល​វាយ​ជា​លក្ខណៈ​ឯកត្តជន​។ ចំណែក​ឯ ​វាយ​ជា​គូ​ និង​វាយ​ជា​ក្រុម​វិញ​គឺ​គិត​ទៅ​តាម​នោះ​ដែរ (បើ​ឈ្នះ​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដូច​វិញ្ញាសាឯកត្តជន​)។

 

លោក ទុយ ប៊ុន​​ហឿន ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ការ​រៀបចំ​នេះ​គឺ​ដើម្បី​ស្វែងរក​ជើង​ខ្លាំង ក៏​ដូច​ជា​ហ្វឹកហាត់​ស្មារតី​កីឡាករ​ទាំង​អស់​ក្នុង​ការ​ប្រកួត​ធំ​ៗ ដើម្បី​ត្រៀម​ខ្លួន​ឈាន​ទៅ​រក​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣ ។ ចំពោះ​ខាង​សហព័ន្ធ​វាយ​សី​វិញ​ក៏​បាន​រៀបចំ​ការ​ប្រកួត​ឈុត​យុវជន​វ័យ​១៣​ឆ្នាំ (U13) ​ដើម្បី​ជា​ថ្នាល​មួយ​រួច​ជា​ស្រេច​ហើយ​ដែរ៕

 

ចុចអាន៖អូឡាំពិក​អន្តរជាតិ​សរសើរ​ពី​ការ​ផ្សព្វផ្សាយ​កីឡា​នៅ​កម្ពុជា ​

 

​អត្ថបទ៖ មុន្នី រម្យ