រកឃើញមូលហេតុ iPhone 6s ឬ 6s Plus ខ្លះកាន់ថ្មខុសគ្នា
- 2015-10-09 13:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមូលហេតុ iPhone 6s ឬ 6s Plus ខ្លះកាន់ថ្មខុសគ្នា
ចន្លោះមិនឃើញ
ការជជែកគ្នាថ្មីមួយកំពុងតែពុះកញ្ជ្រោលលើបណ្ដាញអ៊ីនធឺណិតទាក់ទងនឹងថាមពលថ្មរបស់ iPhone 6s និង 6s Plus ទាំងឡាយដែលអាចប្រើក្នុងសុពលភាពខុសគ្នាដោយសារតែមានបំពាក់ Processor ខុសគ្នា។
បន្ទះ Chip A9 ដែលក្រុមហ៊ុនបានបំពាក់លើទូរសព្ទជំនាន់ថ្មីរបស់ខ្លួនផលិតចេញពីក្រុមហ៊ុនពីរខុសគ្នាគឺ ក្រុមហ៊ុន TSMC និង ក្រុមហ៊ុន Samsung ដោយបន្ទះ Chip របស់ក្រុមហ៊ុនទាំងពីរគឺមានទំហំខុសគ្នា។ បន្ទះ Chip ដែលផលិតដោយក្រុមហ៊ុន TSMC មានទំហំ១៦ណាណូម៉ែត្រ និងបន្ទះ Chip ផលិតដោយ Samsung មានទំហំ១៤ណាណូម៉ែត្រ។
អ្នកប្រើប្រាស់មួយរូបដែលមានទូរសព្ទ iPhone 6s Plus បំពាក់បន្ទះ Chip A9 ផលិតដោយក្រុមហ៊ុនពីរផ្សេងគ្នាបានធ្វើតេស្តលើសមត្ថភាពថ្មរបស់ទូរសព្ទទាំងពីរ។ ជាលទ្ធផលឃើញថា Chip របស់ក្រុមហ៊ុន TSMC អាចប្រើប្រាស់បានយូរជាង Chip របស់ Samsung ប្រមាណជាពីរម៉ោងឯណោះ។ អ្នកប្រើប្រាស់មួយរូបនេះបានបញ្ជាក់ផងដែរថា គាត់បានធ្វើតេស្តជាច្រើនដងដោយលទ្ធផលគឺដូចគ្នា ហើយទូរសព្ទទាំងពីរតេស្តដោយមានការកំណត់ Setting ដូចគ្នា។
យោងតាមការប៉ាន់ស្មានមួយបានបង្ហាញផងដែរថា មានទូរសព្ទ iPhone 6s Plus ៧០ភាគរយដែលបំពាក់ Chip របស់ក្រុមហ៊ុន TSMC ដោយឡែក iPhone 6s មានតែ៤០ភាគរយប៉ុណ្ណោះដែលបំពាក់បន្ទះ Chip នេះ។
ប្រសិនបើអ្នកទិញទូរសព្ទ iPhone 6s ឬ 6s Plus តាមអនឡាញនោះអ្នកមិនអាចដឹងបានទេថា ទូរសព្ទនោះមានបំពាក់ Chip របស់ក្រុមហ៊ុនណា។ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងពីប្រភេទនៃ Chip ទូរសព្ទ អ្នកគឺគ្រាន់តែដំឡើងកម្មវិធី Lirum Device Info Life ដែលមានលើ App Store។ បើកកម្មវិធីនោះឡើងរួចស្វែងរកពាក្យ Model ប្រសិនបើបង្ហាញឃ្លា N66MAP ឬ N71MAP នោះទូរសព្ទអ្នកប្រើបន្ទះ Chip របស់ TSMC តែបើបង្ហាញឃ្លា N66AP ឬ N71AP នោះមានន័យថា ជាបន្ទះ Chip របស់ Samsung៕
ចុចទីនេះដើម្បីទាញយកកម្មវិធី Lirum Device Info Life
ចុចអាន៖ iPhone 6s ឆ្លាក់រូប វ្ល៉ាឌីមៀរពូទីន ចេញលក់ហើយ តែតម្លៃជាង ៣ ពាន់ដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CultofMac