អ្នក​​​ឃុំ​ស្វាយឃ្លាំង​ ស្រុក​​ក្រូច​ឆ្មារ​ ហែរ​ពាន​ពេញ​ស្រុក​ ពេញ​ភូមិ ម្សិល​មិញ

  • 2015-10-11 01:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​​ឃុំ​​ស្វាយឃ្លាំង​បាន​នាំ​គ្នា​ហែ​ពាន​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ភូមិ​ បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បាន​ឈ្នះ​ជើង​​ឯក​ពាន​ឃុំ​ស្វាយ​ឃ្លាំង ដែល​ជា​ពាន​​កីឡា​បាល់ទាត់​មិន​​អាជីព​មួយ​ស្ថិត​នៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូង​ឃ្មុំ​ បន្ទាប់​ពី​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សុក្រ​​ ទី​៨ ខែ​តុលា ម្សិល​មិញ។​​​

 

 

យុវជន​ Pattry Fert ជា​អ្នកភូមិម្នាក់​បាន​ឲ្យ​ដឹងថា អ្នក​ភូមិ​​នានា​ស្ថិត​នៅ​ឃុំ​ស្វាយឃ្លាំង​ ពិត​ជា​ស្រលាញ់​បាល់ទាត់​ខ្លាំង​ណាស់​ដោយ​ពួក​គេ​​បាន​ចំពេល​ទៅ​គាំទ្រ​របស់​ខ្លួន​ដល់​ទីលាន​ប្រកួត​តាំង​ពី​ចាប់​ផ្តើម​ការ​ប្រកួត​រហូត​ដល់​ចប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ភូមិ​ជា​ពិសេស​យុវជន​បាន​​នាំ​គ្នា​ដើរ​ហែ​ពាន​យ៉ាង​សប្បាយ​រីក​រាយ​ពេញ​ភូមិ​ទៀត​ បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បាន​ឈ្នះ​ពាន៕

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ Pattry Fert

អត្ថបទថ្មី