គ្រឹះស្ថាន​សិក្សា ៥ សម្រាប់​អ្នក​ចង់​រៀន​ជំនាញ​ 3D Animation

  • 2015-10-16 18:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

3D Animation ជា​ជំនាញ​ដ៏​មាន​សក្ដានុពល​មួយ ស្រប​ពេល​ដែល​តម្រូវការ​​អ្នក​​ជំនាញ​បច្ចេកវិទ្យា​នេះ​​សម្រាប់​បម្រើ​ក្នុង​​ទីផ្សារ​ការងារ​​កំពុង​មាន​ការ​កើន​ឡើង។ ក្នុង​ប្រទេស​កម្ពុជា ទោះ​បី​ការ​សិក្សា​ជំនាញ​ 3D ​ថ្មី​និង​មិន​ទាន់​មាន​ភាព​ផុលផុស​ច្រើន ប៉ុន្តែ​ក៏​មាន​គ្រឹះស្ថាន​មួយ​ចំនួន​ក៏​បាន​បើក​បង្រៀន​ជំនាញ 3D Animation ដើម្បី​បំពេញ​តម្រូវការ​ការ​សិក្សា​របស់​សិស្ស​និស្សិត។

 

 

ខាង​ក្រោម​ជា​គ្រឹះស្ថាន​ចំនួន ៥ ដែល​មិត្ត​អ្នក​សិក្សា​អាច​ស្វែង​រក​ការ​សិក្សា​ជំនាញ 3D Animation​ ។

 

1/ សាកលវិទ្យាល័យ​លឹម​កុក​វឹង (Limkokwing University of Creative Technology) មាន​មហាវិទ្យាល័យ Faculty of Multimedia Creativity​ដែល​​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សិល្បៈ​រចនា​គំនូរ​ជីវចល ដែល​ការ​សិក្សា​មាន​រយៈពេល​បី​​ឆ្នាំ។

 

កម្មវិធី​សិក្សា​​នៅ​ឆ្នាំ​​មូលដ្ឋាន​ និស្សិត​ត្រូវ​ស្វែង​យល់​ពី​មូលដ្ឋាន​ជំនាញ​​​ដូចជា៖ -Digital Imaging -Animation Practice -Film Structure -Conceptual Studies -Drawing -History of Animation -Video Production និង​Typography Design

 

នៅ​ឆ្នាំ​ទី​ពីរ​ និស្សិត​ត្រូវ​សិក្សា​ពី​ជំនាញ​ដូចជា៖

-Film Appreciation -Free Elective -Multimedia Imaging -Animation Practice -3D Modeling -Pr-Production Studies -3D Animation -3D Environment & FX -Research Methodology -Global Classroom

 

ចំណែក​ឯ​ឆ្នាំ​ទី​បី​ និស្សិត​ត្រូវ​សិក្សា​ពី​ជំនាញ​ដូច​ជា៖

-3D Animation -Animation Project Management -Dissertation for Animation -Direct Elective(Steam based ) -Professional Studies -Final Project -Entrepreneurship

  • Internship

 

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ និស្សិត​អាច​មាន​ឱកាស​ការងារ​ជា

-Animation Supervisors -Character Animator -3D Animator -3D Modelers -Digital Matte Artist Texture Artists

 

ព័ត៌មាន​បន្ថែម អាច​ទំនាក់​ទំនង​សាកលវិទ្យាល័យ​លឹម​កុក​វឹង​តាម​អាសយដ្ឋាន​អគារ​លេខ​ ១២០ និង​ ១២៦, ផ្លូវ​លេខ​ ១៩៨៦ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ 2/ វិទ្យាស្ថាន ស៊ី​ហ្គេក (CGEC Institute) មាន​បណ្ដុះបណ្ដាល​វគ្គ​ខ្លី​និង​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ 3D Animation។

 

​នៅ​ឆ្នាំ​ដំបូង ការ​សិក្សា​ផ្ដោត​សំខាន់​លើ​ការ​គូរ​រូប, ដំឡើង​រូប​តួអង្គ, បំពាក់​ពណ៌ Texture ឲ្យ​តួអង្គ។ ចូល​ដល់​ឆ្នាំទី២ ចាប់ផ្ដើម​សិក្សា​ពី​ការ​ចង​ឆ្អឹង, សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ចលនា​រូបភាព និង​ម៉ូហ្សិន។ ចំណែក​ឯ​នៅ​ឆ្នាំទី៣ និង​ទី​៤ សិក្សា​ពី​តិចនិក​នៃ​ការ​ធ្វើ​ចលនា​ឌីណាមិច( Dynamic Animation), វីហ្សូល​អេហ្វិច(Virtual Effects), ម៉ូហ្សិន​ខាប់ឆើ(Motion Catures) និង​ធ្វើ​សារណា​បញ្ចប់​ការ​សិក្សា។

 

នៅ​វិទ្យាស្ថាន​នេះ​ ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ភាពយន្ត​គំនូរជីវចល 3D, Spot Commercial, 3D Film ជាដើម។ ជំនាញ​នេះ​គេ​សិក្សា​អំពី​ការ​គូស ដែល​មាន​ការ​គូស​ជា​រូប​តួអង្គ, គូស​ជា​សាច់​រឿង, ដាក់​ពណ៌​ដាក់​ពន្លឺ, បច្ចេកទេស​នៃ​ការ​ថត, បច្ចេកទេស​នៃ​ការ​បញ្ចូល 3D ទៅ​ក្នុង​វីដេអូ, បច្ចេកទេស​នៃ​ការ​ចង​ឆ្អឹង​ឲ្យ​តួអង្គ, តិចនិក​នៃ​ការ​ធ្វើ​ចលនា​ឲ្យ​តួអង្គ រួមមាន​មុខវិជ្ជា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សិក្សា។ ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​វិទ្យាស្ថាន​ស៊ីហ្គេត ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​វិទ្យាស្ថាន​វាន់​ដា​ជិត​ស្ថាន​ទូត​ចិន។

 

3/ សាលា O3D Asia គឺ​ជា​សាខា​របស់​សាលា​រៀន​បារាំង​មួយ​ដែល​មាន​ឈ្មោះ​ថា “Objectif 3D​” ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង Montpellier នៅ​ក្នុង​ឆ្នាំ1991។ ផ្ដោត​ទៅ​លើ​​ការ​រចនា​ក្រាហ្វិក​និង​បច្ចេកវិទ្យា​ព័ត៌មាន​។

 

វគ្គ​បណ្ដុះបណ្ដាល​ នេះ​មាន​​រយៈ​ពេល2ឆ្នាំ​​ក្នុង​អំឡុង​ពេលនោះ​សិស្ស​និស្សិត​បាន​រៀន​ពី​ របៀប​ប្រើប្រាស់​​កម្មវិធី​ផ្សេងៗ​ដូចជា ​កម្មវិធី Photoshop​, 3DS Max​, Maya​, Mary​, soft image, After effect, Z brush ​និង​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​ការ​ធ្វើ​ជំនាញ 3D Animation។

 

កម្មវិធី​សិក្សា​ត្រូវ​បាន​រៀបចំ​ដូច​ខាងក្រោម៖

 

នៅ​ឆ្នាំ​សិក្សា​មូលដ្ឋាន​ ​និស្សិត​ត្រូវ​ស្វែង​យល់​ពី​មូលដ្ឋាន​នៃ​ជំនាញ​នីមួយៗ​ហើយ​ បន្ទាប់​មក​ពួក​គេ​មាន​ជម្រើស​​ក្នុង​ចំណោម​មុខ​វិជ្ជា​ដែល​បាន​រៀន​។ នៅ​ឆ្នាំ​ទីពីរ​សិស្ស​អាច​មាន​ជំនាញ​ខាង​ផ្នែក​ណាមួយ​អាស្រ័យ​លើ​សមត្ថភាព ​និង​ចំណាប់​អារម្មណ៍​​ ដូច្នេះ​ពួក​គេ​អាច​ផ្ដោត​ទៅ​លើ​ការ​ អភិវឌ្ឍន៍​ជំនាញ​​កម្រិត​ខ្ពស់​ដ៏​ជាក់​លាក់​មួយ។

 

បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​រយះ​ពេល​​ពីរ​ឆ្នាំ សិស្ស​និស្សិត​​ទទួល​បាន​ជាមួយ​នឹង​សញ្ញាប័ត្រ​ជា​ភាសា​បារាំង​ មួយ​ដែល​គេ​អោយ​ឈ្មោះ​ថា “Infographiste 3D​” ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​។ នឹង​អាច​រំពឹង​ថា​នឹង​អាច​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេងៗ​ដូច​ជា​ នៅ​រោង​ភាព​យន្ត​ ក្រុម​ហ៊ុន​ផលិត​វីដេអូ​ហ្គេម​ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ក្រុម​ហ៊ុន​រចនា​រូបភាព និង​អ្វី​ដែល​ពិសេស​ជា​ច្រើន​ទៀត។

 

ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​សាលា O3D Asia ​ដែល​មាន​ទីតាំង​នៅ​អាគារ​លេខ​១០៨ ABCD,មហាវិថី ម៉ៅសេទុង​ សង្កាត់​​ ទួល​ទំពូង​ II ខណ្ឌ ចំការមន​ ភ្នំពេញ ឬ http://www.o3dasia.com/

 

4/ សាលា​គំនូរជីវចល​សា​ដា (School of Animation Digital Asia) មាន​បណ្ដុះបណ្ដាល​ វគ្គ​ខ្លី​ស្ដី​ពី​ ជំនាញ 3D Animation ដូចជា៖ Architecture and Design class, Drawing class, Motion Graphics class ជា​ដើម។

 

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​តាម​តាម​រយះ​អាសយដ្ឋាន​ដែល​មាន ទីតាំង​នៅ​ផ្ទះលេខ​ ៦៤ ផ្លូវ​លេខ​ ៤៣០ សង្កាត់ ផ្សារ​ដើម​ថ្កូវ​​ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ឬ​តាម​រយះ​ទូរសព្ទ​លេខ​ (៨៥៥) ២៣ ៩០០ ៥៥៦ (៨៥៥) ១៧ ៨៤៨ ៤១៦ ឬ ០៦៩ ៤៩០ ១១៣។

 

5/ សាលា Monster 3D Animation ៖ មាន​បណ្ដុះបណ្ដាល​វគ្គ​ខ្លី​ស្ដី​ពី​ជំនាញ 3D Animation ដែល​មាន​ការ​សិក្សា​ដូចជា របៀប​បង្កើត​តុក្កតា​ 3D, 3D TVC ជា​ដើម ព្រម​ទាំង​​មាន​ទទួល​ផលិត​ ស្ពត​​ពាណិជ្ជកម្ម3D តុក្កតា​ 3D រឿង​ខ្លីៗ3D ជា​ច្រើន​ទៀត​។

 

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​សាលា Monster 3D Animation ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​ វិទ្យាល័យ​សន្ធរ​ម៉ុក​ ផ្ទះលេខ ៦២៥ ផ្លូវ កម្ពុជាក្រោម (២១៨) រាជធានី ភ្នំពេញ។

 

អត្ថបទ៖ 3D Animation ឱកាស​ការងារ​​​​​ខ្ពស់ ​​​​ប្រាក់​ខែ​​ច្រើន​​តែ​ខ្វះ​អ្នក​ជំនាញ។

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី