ធនាគារ ហ្វីលីព ចាប់ដៃគូជាមួយក្រុមហ៊ុនវីសា ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់ លឿនជាងមុន ល្អជាងមុន និងងាយស្រួលជាងមុន

  • 2024-12-21 06:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី20 ខែធ្នូ ឆ្នាំ2024 - ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅប្រទេសកម្ពុជា បានចាប់ផ្តើមភាពជាដៃគូជាមួយ Visa ដើម្បីនាំមកនូវ ភាពងាយស្រួល តម្លៃសមរម្យ និងល្បឿនលឿនមួយកម្រិតទៀតសម្រាប់សេវាក​ម្មផ្ទេរប្រាក់ទៅក្រៅប្រទេស។ ភាពជាដៃគូមួយនេះគឺជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេវាកម្មផ្ទេរប្រាក់ក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវតម្លៃសេវាយ៉ាងសមរម្យ និងអត្រាការប្រាក់ដ៏ល្អប្រសើរ សម្រាប់ការផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀត នៅជាង 30 ប្រទេស តាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile ។

សេវាផ្ទេរប្រាក់ដែលមានតម្លៃសមរម្យ និងតម្លាភាព

តាមរយៈកិច្ចសហការនេះ អតិថិជនរបស់ធនាគារ ហ្វីលីព ឥឡូវនេះអាចរីករាយជាមួយការផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយតម្លៃសេវាថេរ សម្រាប់បញ្ញើប្រាក់រហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃ ដែលនេះនឹងធ្វើឱ្យសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសមានភាពរហ័ស និងមានតម្លាភាព។ តម្លៃសេវាកម្មនេះមានតម្លៃទាបដោយត្រឹមតែ 0.99 ដុល្លារថេរ ក្នុងមួយប្រតិបត្តិការ លើកលែងតែការផ្ទេរទៅសហរដ្ឋអាមេរិក ដែលសេវាផ្ទេរគិតថេរក្នុង​អត្រាត្រឹមតែ 9.99 ដុល្លារ ។ លើសពីនេះ អតិថិជនក៏នឹងទទួលបានអត្រាប្តូរប្រាក់ដ៏ល្អសម្រាប់អត្រាប្តូរប្រាក់បរទេស(FX)ផងដែរ ដែលនេះជាកត្តាធ្វើឱ្យនេះជម្រើសនៃការការផ្ទេរប្រាក់ទៅក្រៅប្រទេសដែលមានតម្លៃសមរម្យបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ចាន់ ម៉ាច អគ្គនាយកនៃធនាគារ ហ្វីលីព បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះសេវាកម្មថ្មីដោយលើកឡើងថា “យើងពិតជាមានភាពរីករាយដែលបានរួមការងារជាមួយ Visa ដើម្បីនាំមកនូវមធ្យោបាយក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសកាន់តែប្រសើរឡើង លឿន និងងាយស្រួលជាងមុន។ ភាពជាដៃគូនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហ្វីលីព ចំពោះការផ្តល់នូវភាពច្នៃប្រឌិតថ្មីៗជាច្រើនក្នុងវិស័យធនាគារ ក្នុងខណៈពេលបន្តរក្សានូវគុណតម្លៃ និងតម្លាភាពរបស់យើង។ យើងជឿជាក់ថា សេវាកម្មនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់អតិថិជនក្នុងតំបន់អាស៊ាន ក៏ដូចជាអតិថិជនបរទេស ដែលកំពុងស្វែងរកមធ្យោបាយងាយស្រួល និងសន្សំសំចៃខ្ពស់ ដើម្បីធ្វើការផ្ទេរប្រាក់ទៅកាន់គ្រួសារ និងការទូទាត់ជាលក្ខណៈសកល។”

ការបោះជំហ៊ានដំបូងនៅប្រទេសកម្ពុជា

ភាពជាដៃគូនេះជាលើកដំបូងរបស់ក្រុមហ៊ុន Visa Cambodia ​ ធ្វើការសហការជាមួយធនាគារពាណិជ្ជ ក្នុងការផ្តល់នូវសេវាកម្ម ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយ ក៏ដូចជាការផ្ទេរទៅក្រៅប្រទេស ដោយសេវាកម្មនេះនឹងធានាផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀតទៅកាន់អតិថិជនរបស់ធនាគារ ហ្វីលីព។ ពីមុនចំនួនទឹកប្រាក់ដែលអាចផ្ទេរបានត្រូវបានកំណត់ទៅតាមប្រភេទកាតដែលអតិថិជនប្រើប្រាស់។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសបានយ៉ាងងាយស្រួល និងសន្សំសំចៃពេលវេលាតាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile ។ អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានបន្ថែមថា “ ភាពជាដៃគូជាមួយធនាគារ ហ្វីលីព គឺជាជំហ៊ានដំបូងរបស់ក្រុមហ៊ុន Visa នៅកម្ពុជា ក្នុងការពង្រីកនូវវិសាលភាពជាមួយនឹងសេវាកម្មផ្ទេរប្រាក់ពីគណនីមួយទៅគណនីរបស់យើងជាមួយធនាគារពាណិជ្ជ។ យើងមានសេចក្តីរំភើបរីករាយក្នុងការនាំមកនូវភាពងាយស្រួលមួយកម្រិតទៀតទៅកាន់អតិថិជនធនាគារ ហ្វីលីព ជាមួយសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស​។ ការសហការលើកនេះក៏បានស្របទៅ​នឹង​បេសកកម្ម​របស់ក្រុមហ៊ុន Visa ដើម្បី​​ផ្សារភ្ជាប់​ទៅ​នឹង​សេដ្ឋកិច្ច​ពិភពលោកផងដែរ»។

ការពង្រឹកសក្តានុពលនៃវិស័យធនាគារឌីជីថល

សេវាកម្មថ្មីនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ហ្វីលីព ក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដ៏ជឿជាក់ម្នាក់សម្រាប់ប្រជាជនកម្ពុជា និងបរទេស ។ អគ្គនាយកនៃធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានបន្ថែមថា “ ភាពជាដៃគូនេះ ស្របតាមយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើង ដើម្បីពង្រឹងសក្តានុពលនៃវិស័យធនាគារឌីជីថលរបស់យើង ហើយយើងជឿជាក់ថា សេវាកម្មនេះនឹងកំណត់ស្តង់ដារថ្មីមួយសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសនៅក្នុងប្រទេសកម្ពុជា។”

អតិថិជនអាចប្រើប្រាស់សេវាកម្មនេះបានដោយធ្វើការទាញយក ឬ ធ្វើបច្ចុប្បន្នភាពកម្មវិធីធនាគារចល័ត Phillip Mobile ដើម្បីទទួលបាន អត្ថប្រយោជន៍ទាំងះអស់នេះ ។

អត្ថបទថ្មី