Fan BingBing រៀបចំចូលរោងការ បន្ទាប់ពី Angelababy
- 2015-10-16 21:34:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan BingBing រៀបចំចូលរោងការ បន្ទាប់ពី Angelababy
ចន្លោះមិនឃើញ
បន្ទាប់ពីមង្គលការរបស់ Huang Xiaoming និង Angelababy រួចមក នៅក្នុងវិស័យសិល្បៈចិននឹងមានគូស្នេហ៍មួយគូទៀតប្រារព្ធពិធីមង្គលការ នោះគឺ Fan Bing Bing និងមិត្តប្រុស Li Chen ។ នេះបើផ្អែកតាមសម្ដីរបស់អ្នកដឹកនាំសម្ដែងម្នាក់។ អ្នកទាំងពីរបានទិញចិញ្ចៀនអាពាហ៍ពិពាហ៍ក៏ដូចជារៀបចំឈ្មោះភ្ញៀវកិត្តិយសរួចរាល់អស់ហើយ។
តាមគេហទំព័រ Sina មង្គលការរបស់ Fan Bing Bing និង Li Chen នឹងត្រូវបានប្រព្រឹត្តឡើងក្នុងឱកាសចូលឆ្នាំចិន ២០១៦។ គូស្នេហ៍មួយគូនេះបានទិញចិញ្ចៀនក៏ដូចជារៀបចំឯកសារសម្រាប់មង្គលការនេះរួចជាស្រេច។ តាមប្រភពមួយនេះដែរ ដើម្បីផ្គាប់ចិត្ត Li Chen, Fan Bing Bing បានសម្រេចចិត្តប្រារព្ធមង្គលការរបស់ខ្លួននៅ កោះ Sanya ខេត្ត Hainan ស្រុកកំណើតរបស់មិត្តប្រុស។
ក្រោយពេលរៀបការ Fan Bing Bing នៅតែបន្តអាជីពជាតារាសម្ដែងរបស់ខ្លួនដដែល។ ពួកគេនឹងរើមករស់នៅទីក្រុងប៉េកាំង វិញដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។
គេហទំព័រ Sohu បានឲ្យដឹងថា បើទោះបីជា Li Chen មិនមែនជាមហាសេដ្ឋីក៏ដោយតែបើគិតពី ទ្រព្យសម្បត្តិវិញគឺប្រហាក់ប្រហែលនឹងមិត្តស្រីដែរ។ តារាសម្ដែងនេះកើតក្នុងគ្រួសារដែលមានឪពុកម្ដាយធ្វើការក្នុងជួរកងទ័ព។ ប្រឡូកក្នុងសិល្បៈអស់រយៈពេលច្រើនឆ្នាំ Li Chen មានភូមិគ្រឹះនិងឡានទំនើបច្រើនគួរសម។ គេហដ្ឋានថ្មីរបស់អ្នកទាំងពីរគឺបានធ្វើឡើងដោយចំណាយលុយតារាសម្ដែងវ័យ ៣៦ឆ្នាំនេះ ម្នាក់ឯង។
ពាក់ព័ន្ធនឹងរឿងនេះ តំណាងរបស់ Fan Bing Bing មិនបានទទួលស្គាល់ក៏ដូចជាបដិសេធនោះទេ។ Fan Bing Bing និង Li Chen ទទួលស្គាល់ពីចំណងស្នេហារបស់ពួកគេជាសាធារណៈកាលពីខែ ឧសភាកន្លងទៅ ក្រោយពេលបានសម្ដែងរួមគ្នាក្នុងរឿង "The Empress of China”។ នៅលើសារព័ត៌មាន Li Chen មិនរារែកសរសើរមិត្តស្រីថា "Bing Bing ជានារីល្អម្នាក់ ប្រាកដជាក្លាយជាប្រពន្ធនិងម្ដាយក៏ល្អមួយរូប"៕
ចុចអាន៖រ៉ូបដ៏ស៊ីវិល័យទាំង ១២ របស់ Fan BingBing នៅមហោស្រពភាពយន្តអន្តរជាតិ Cannes
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ sina