មាន់​ស្រែ​​ នឹង​ត្រូវ​បំពាក់​​ស្តង់​ដា​ នា​ពេល​ខាង​មុខ​!

  • 2014-10-18 14:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​​ឮ​ថា​ មាន់​ស្រែ​អ្នក​​ណា​ៗ ក៏​​ស្រក់​ទឹក​មាត់​ ចង់​ភ្លក្ស​រស់​ជាតិ​ ព្រោះ​តែ​មាន់​​ប្រភេទ​​នេះ​ ត្រូវ​បាន​ចិញ្ចឹម​​តាម​បែប​ធម្មជាតិ​ ​គ្មាន​សារធាតុ​គីមី​ ហើយ​មាន​​​សាច់​ស្វិត​ល្មម​ ក្លិន​ប្រហើរ​ ឆ្ងាញ់​ថែម​​ទៀត​​ផង​។ ដូច្នេះ​ហើយ​ ​នា​​ពេល​ខាង​​មុខ​អង្គការ​សេដាក​ ​គ្រោង​​បង្កើត​​ស្តង់​ដា​មាន់​ស្រែ​ ក្នុង​បំណង​​ធ្វើ​យ៉ាង​ណា​ ​លើក​​កម្ពស់​ផលិត​ផល​មាន់​​ ក្នុង​ស្រុក​ បង្កើន​​​​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ ​​អ្នក​ចិញ្ចឹម​មាន់​ និង​មិន​​ប៉ះពាល់​ដល់​អ្នក​បរិភោគ​។​

លោក បណ្ឌិត​ យ៉ង សាំង​កុមារ​ នាយក​​អង្គការ​សេដាក​ប្រាប់​ Sabay កាល​ពី​ពេល​ថ្មី​នេះ​​ថា​ គម្រោង​នេះ​កំពុង​ស្ថិត​នៅ ​ក្នុង​ការ​សិក្សា​​នៅ​ ខណៈ​មាន់​ស្រែ​នៅ​លើ​ទីផ្សារ​ បច្ចុប្បន្ន​​កំពុង​មាន​​ការ​បន្លំច្រើន​​៕

 

 

តើ​មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ?

 

អត្ថបទ៖មៃ សុខលីម