ហាងមាន់បំពងល្បីឈ្មោះពីកូរ៉េ រសជាតិថ្មី ហឹរផ្អែមប្លែកមាត់
- 2015-10-19 21:41:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងមាន់បំពងល្បីឈ្មោះពីកូរ៉េ រសជាតិថ្មី ហឹរផ្អែមប្លែកមាត់
ចន្លោះមិនឃើញ
ប្រិយមិត្តប្រាកដជាធ្លាប់ទទួលទានមាន់បំពងមាន់ចៀនធម្មតាតាមហាងនានា ជាញឹកញាប់ ឬម្ដងម្កាលមិនខាន តែមាន់បំពងល្បីលំដាប់ថ្នាក់លេខ១ពីប្រទេសកូរ៉េ kyoChon នឹងធ្វើឲ្យអ្នកប្លែកចិត្តជាងមាន់បំពងដទៃ។
មាន់បំពងប្រចាំហាង kyoChon ជ្រើសយកតែសាច់មាន់ដែលថ្មីស្រស់ ដោយប្រើបច្ចេកទេសចៀន និង បំពងធ្វើឲ្យមាន់ស្រួយ ឆ្អិនល្អ និង ប្រើគ្រឿងទេសធម្មជាតិសុទ្ធល្អ 100% ដើម្បីមានរសជាតិល្អជាងគេ។
គ្រាន់តែចាប់ទំពាចូលមាត់អ្នកនឹងមានអារម្មណ៍ថាប្លែក ដោយសារសាច់មាន់ផុយឈ្ងុយមានជាតិពិសេស ព្រោះផ្សំជាមួយប្រេងកាណូឡាសុទ្ធ បើបានញាំលាយជាមួយទឹកជ្រលក់ និង បន្លែសាឡាត់ កាន់តែឆ្ងាញ់មួយកម្រិតធ្វើឲ្យលោកអ្នកទទួលទានមិនទ្រលាន់ ហូបហើយហូបទៀតមិនជិនណាយ។
បើតាមលោក ដួង តារា អ្នកគ្រប់គ្រងប្រចាំហាងខាងលើ បានបញ្ជាក់ថា សម្រាប់រសជាតិមាន់បំពង មានច្រើនប្រភេទ ដូចជា រសជាតិសាលសាល (ហឹរ) រសជាតិទឹកឃ្មុំ (ផ្អែម) និងរសជាតិដើម បំពងលាយម្សៅ ដោយប្រើរូបមន្តពិសេសបំពងទ្វេដង។ លើកទី១ ចុងភៅប្រើរយៈពេល១៥នាទីដើម្បីឲ្យខ្លាញ់ចូលទៅក្នុងសាច់មាន់ ។ បន្ទាប់មកបន្ថែមពេល ២ នាទីបំពងមួយសារទៀត ដើម្បីឲ្យផ្នែកខាងក្រៅនៃមាន់ទន់ស្រួយ។ ដូច្នេះ ពេលអតិថិជនញ៉ាំសាច់មាន់ នោះនឹងទទួលបានអារម្មណ៍ប្លែក ទាំងឈ្ងុយស្រួយខាងក្រៅ និង សាច់ទន់ហើយផ្អែមខាងក្នុង។
ក្រៅតែពីទទួលបានសាច់មាន់មានរសជាតិឆ្ងាញ់ អតិថិជនអាចទទួលបានស្រាបៀរ ឬកូកាកូឡាមួយថួឥតគិតថ្លៃ រួមទាំងកាត VIP សម្រាប់បញ្ចុះតម្លៃ ១០% ពេញមួយឆ្នាំ ចំពោះអតិថិជនចំណាយចាប់ពី១០ដុល្លារឡើងទៅ។
លោកអ្នកចង់ភ្លក់រសជាតិមាន់បំពងថ្មីប្លែកពីហាងល្បីឈ្មោះលំដាប់ថ្នាក់លេខ១ពីកូរ៉េ អាច មកតាមអាសយដ្ឋាន ផ្លូវប៉ាស័្ទរ កែងផ្លូវ ២៨៨ សង្កាត់បឹងកេងកង១ ខ័ណ្ឌចម្ការមន ជាប់ហាង Domino's Pizza សាខាបឹងកេងកង៕
អត្ថបទ៖ លឹម សុនា