ស្លាប់​១៦នាក់ របួស​ធ្ងន់​៩​នាក់ ក្នុង​ការប្រគំ​តន្ត្រី KPOP ល្ងាច​នេះ​

  • 2014-10-18 14:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន​​១៦នាក់​បាន​ស្លាប់ និង​៩​នាក់​ទៀត​​​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​បាក់​រនាំង​ដែក​ អំឡុង​ពេល​ប្រគំ​តន្ត្រី “The 1st Pangyo Techno Valley Festival” នៅ​ទីក្រុង​ Seongnam ខេត្ត Gyeonggi ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ម៉ោង​៥​ល្ងាច (ម៉ោង៣​នៅ​កម្ពុជា) ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ។

 

 

 

របាយការណ៍​ពី​សារព័ត៌មាន The Fact បាន​ឲ្យ​ដឹង​ថា ការ​ប្រគំ​តន្ត្រី​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​ចម្រៀង​ល្បី​ៗ​ដូច​ជា 4minute, T-ara, JungGiGo, និង Cherry Filter ដែល​មុន​ការ​សម្ដែង​របស់​ក្រុម 4minute ចាប់ផ្ដើម អ្នក​គាំទ្រ​ជា​ច្រើន​នាក់​បាន​មក​ផ្ដុំ​គ្នា​នៅ​លើរនាំង​​ដែក​ដែល​គេ​ទុក​ប្រឡោះ​ឲ្យ​ខ្យល់​ចេញ​ចូល​សម្រាប់​ផ្លូវ​ក្រោម​ដី (Ventilation Grate) ដើម្បី​បាន​មើល​ការ​សម្ដែង​កាន់​តែ​ច្បាស់។ ប៉ុន្តែ​ដោយ​ទម្ងន់​មនុស្ស​ធ្ងន់​ខ្លាំង​​ពេក ដែក​នោះ​ក៏​បាក់ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២៥​នាក់​ធ្លាក់​ចុះ​ទៅ​ក្រោម​ ក្នុង​​ជម្រៅ​ប្រមាណ ១០​ម៉ែត្រ (ស្មើរ​អគារ ៣​ជាន់)។

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មនុស្ស ១២​នាក់​បាន​ស្លាប់ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ២​នាក់​ទៀត​ស្លាប់​នៅ​ពេល​កំពុង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ និង​២​នាក់​ទៀត​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ចំនួន​អ្នក​ស្លាប់​អាច​នឹង​បន្ត​កើន​ឡើង ខណៈ​មនុស្ស​ចំនួន ៩​នាក់​ទៀត​កំពុង​របួស​ធ្ងន់។

 

 

 

 

 

 

 

តាម​ដាន​​ Sabay យើង​នឹង​រាយការណ៍​​អំពី​ការ​វិវត្ត​នៃ​ព្រឹត្តិការណ៍​នេះ​បន្ត​ទៀត

 

ប្រែ​សម្រួល៖ វ៉ាន់ថន

ប្រភព៖ soompi 

 

.