បរាជ័យ​របស់ អ៊ាម វន្នី ធ្វើ​ឱ្យ​ម្ដាយ​អតីត​តារា​កំប្លែង​ស្រី​ម្នាក់​យំ​អត់​បាយ ៣ ​ថ្ងៃ

  • 2015-10-21 13:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​កំប្លែង ទេព បុទុម បាន​និយាយ​ថា ភាព​បរាជ័យ​របស់​បេក្ខជន អ៊ាម វន្នី នៅ​ក្នុង​កម្មវិធី Cambodian Idol បាន​ធ្វើ​ឱ្យ​ម្ដាយ​របស់​នាង​មាន​ការ​សោកស្ដាយ ហើយ​ដេក​យំ​អត់​នឹកនា​បាយ​ទឹក​​អស់ ៣ ថ្ងៃ​មក​ហើយ។

 

 

បុទុម និង​ម្ដាយ​ជា Fan របស់ អ៊ាម វន្នី

 

នាង​រៀបរាប់​ថា៖"ដោយ​សារ​តែ​ស្រលាញ់​ខ្លាំង​ពេក​នៅ​ក្នុង​ចិត្ត​របស់​គាត់ ម៉ែ​ខ្ញុំ​អត់​ព្រម​អោយ អ៑ាម វន្នី ធ្លាក់​សោះ។ គ្រាន់​តែ​គេ​ប្រកាស​ថា ធ្លាក់​គាត់​អង្គុយ​យំ​ដូច​កូន​ក្មេង ហើយ​ស្រែក​ខ្លាំងៗ​ថា អញ​ឈប់​មើល​​កម្ម​វិធី​នឹង​ទៀត​ហើយ។ ឆ្ងល់ មិន​ដឹង​ថា ម៉ែ​ខ្ញុំ​ក្លាយ​ជា Fan ផ្កាប់​មុខ​ពី​ពេល​ណា​ទេ?"។

 

ម្ដាយ​របស់​អតីត​តារា​កំប្លែង​រូប​នេះ ស្រលាញ់​ចូលចិត្ត និង​គាំទ្រ អ៊ាម វន្នី តាំង​ពី​ដើម​រៀង​មក​ម្ល៉េះ ដោយ​សារ​តែ​រូប​គេ​មាន​សំឡេង​ពីរោះ មាន​ទេព​កោសល្យ​សិល្បៈ ដែល​អាច​លេង​ភ្លេង តែង​និពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង​ជា​ដើម ដែល​​ជា​ធនធាន​ពិបាក​រក។ ហេតុផល​ទាំង​អស់​នេះ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វ័យ​ជិត ៦០ ឆ្នាំ​ខាង​លើ ហាក់​មិន​អស់​ចិត្ត​ចំពោះ​ការ​ធ្លាក់​ចេញ​របស់ អ៊ាម វន្នី ពី​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​មួយ​នេះ​ទេ។

 

 

ទោះ​បី​ជា​យ៉ាង​ណា អតីត​តារា​កំប្លែង​ដដែល​បន្ថែម​ទៀត​ថា ម្ដាយ​របស់​នាង​នៅ​មិន​ទាន់​សប្បាយ​ចិត្ត​វិញ​នៅ​ឡើយ សូម្បី​បាយ​ទឹក​ក៏​មិន​ទាន់​នឹកនា​ដែរ នាំ​ឱ្យ​កូន​ចៅ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​គាត់។ ជាមួយ​គ្នា​នោះ​នាង​បញ្ជាក់​ថា ក៏​មាន​ការ​គាំទ្រ​ចំពោះ​បេក្ខជន​មក​ពី​ខេត្ត​បាត់ដំបង អ៊ាម វន្នី ដូច​គ្នា​ព្រម​ទាំង​បោះឆ្នោត​ឱ្យ​រូប​គេ​ជា​រឿយៗ​ទៀត​ផង។ ដូច្នេះ​ការ​ជ្រុះ​ចេញ​ពី​កម្មវិធី​ខាង​លើ បុទុម ក៏​មាន​ការ​សោកស្ដាយ​ដូចគ្នា​ដែរ៕

 

អាន​អត្ថបទ៖  ចំណង​ស្នេហ៍​ឆ្លង​អាកាស ម៉ៅ សុចាន់ធី និង​​គូដណ្ដឹង ដល់​ផ្លូវ​បំបែក

 

អាន​អត្ថបទ៖ មេហ្គា ស្ទូឌីយោ មាន​ឆន្ទៈ​លើក​ស្ទួយ​សីលធម៌​សង្គម

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម
អត្ថបទថ្មី