កាបូបរូបឆ្មាតម្លៃជិត១ពាន់ដុល្លារ កំពុងពេញនិយមនៅជប៉ុន
- 2015-10-21 17:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាបូបរូបឆ្មាតម្លៃជិត១ពាន់ដុល្លារ កំពុងពេញនិយមនៅជប៉ុន
ចន្លោះមិនឃើញ
កាបូបរូបសត្វឆ្មា តម្លៃ៩៥០ដុល្លារ កំពុងពេញនិយមខ្លាំងនៅលើបណ្ដាញអ៊ីនធឺណិតប្រទេសជប៉ុន ដោយមានអ្នកចង់ទិញជាច្រើន។ កាបូបស្អាតៗទាំងនេះ បានធ្វើឡើងដោយផ្ទាល់ពីអ្នករចនាម៉ូដកាបូបស្រីឈ្មោះ Pico។
រូបកាបូបសត្វឆ្មាជាច្រើនត្រូវបានបង្ហោះតាមរយៈគណនីបណ្ដាញទំនាក់ទំនង Twitter របស់អ្នករចនាម៉ូដផ្ទាល់ ។ មានមនុស្សជាច្រើនចង់កុម្ម៉ង់ទិញកាបូបទាំងនោះ ទោះវាមានតម្លៃដល់ ៨៣០០០យ៉េន ឬប្រហែល៩៥០ដុល្លារក៏ដោយ។
កាបូបរូបឆ្មាទាំងនោះមានម៉ូដរូបឆ្មាច្រើនប្រភេទ ប៉ុន្តែកាបូបរូបឆ្មាសំបុរបី ពណ៌ ស ខ្មៅ និងពណ៌វ៉ានីឡា គឺមានអ្នកចូលចិត្តច្រើនជាងគេ។ ថ្មីៗនេះកាបូបរូបឆ្មាពណ៌ប្រផេះមួយ ត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងវិបសាយ Yahoo! គឺបានតម្លៃ ៦៦០០០យេន ឬប្រហែល៧៥០ដុល្លារ។
យ៉ាងណាក្ដីអ្នករចនាម៉ូដកាបូបស្រី Pico ថាកាបូបរូបឆ្មាទាំងអស់គឺមានលក់ច្រើនតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ហើយពេលនេះ Pico ក៏កំពុងតែធ្វើកាបូបម៉ូដរូបឆ្មាឈ្មោលមួយប្រភេទទៀតដើម្បីបំពេញបន្ថែមដល់តម្រូវអតិថិជន៕
ចុចអាន៖ ពូជឆ្មា៥ប្រភេទដែលមានតម្លៃថ្លៃបំផុតក្នុងលោក
ចុចអាន៖ ៨យ៉ាងដែលអ្នកប្រហែលមិនដឹងពីតុក្កតាឆ្មាកណ្ដុរ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail