ស្រីៗ​​​យល់​បែប​ណា​ដែរ ពេល​ឃើញ​មិត្ត​ប្រុស និង​ ស្វាមី​​ដាក់​​​​ស្រោម​តាម​ខ្លួន?

  • 2015-10-22 12:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​សម័យ​ឥលូវជា​ពិសេស​ប្រុសៗ តែង​លួច​មាន​អ្នក​ថ្មី បើទោះដឹងថា ​ពួកគេ​មាន​ដៃ​គូ​ទៅ​ហើយ​ក្ដី។ តើសុភាពនារី​​​យល់​យ៉ាងណា​ដែរ ពេល​រកឃើញ​ថា មិត្ត​ប្រុស និង​ ស្វាមីរបស់​ពួកគេ ដាក់​​​​ស្រោមអនាម័យ​តាម​ខ្លួន?

 

 

 

@) កញ្ញា ច្រឹប បុគ្គលិក​​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ

 

បង្ហាញ​ពី​អារម្មណ៍​ពិត​កញ្ញា ច្រឹប បាន​ប្រាប់​ថា៖ “អត់​បញ្ហា! ជា​ការ​ល្អ​ដែល​គាត់​ចេះ​ការពារ​ខ្លួន ដោយ​មិន​ធ្វេសប្រហែស ព្រោះ​មាន​ស្រោម​ដាក់​តាម​អ៊ីចឹង​ល្អ ពេល​ណា​គាត់​ត្រូវ​ការ គឺ​មាន​ស្រាប់។ ខ្ញុំ​អត់​ខឹង​គាត់​ទេ"។ ថ្វីត្បិត​និយាយ​បែប​នេះ​ក្ដី ប៉ុន្តែ​កញ្ញា​មាន​ប្រភព​មក​ពី​ខេត្ត​កណ្ដាល ច្រឹម មិន​ទាន់​មាន​ដៃគូ​នៅ​ឡើយ​ទេ។

 

@) កញ្ញា សុភារី បុគ្គលិក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ

 

មិន​ទាន់​មាន​មិត្ត​ប្រុស​ដូចគ្នា តែ​កញ្ញា សុភារី ថ្លែង​ថា បើ​នាង​មាន​សង្សារ ហើយ​ឆែក​ឃើញ​ថា​ មាន​ដាក់​​ស្រោម​អនាម័យ​តាម​ខ្លួន ក៏​នាង​មិន​ប្រកាន់​ខឹង​អ្វី​ដែរ ៖" ​យល់​ពី​ចរិត​ប្រុសៗ​ថា​មាន​ដៃគូ​ច្រើន តែ​មាន​អី​បង​ល្អ​តើ ព្រោះ​គាត់​ចេះ​ការពារ​ខ្លួន ពី​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ អេដស៍ និង​កាមរោគ"។

 

@) ដាវី ជា​ស្ត្រី​មេផ្ទះ

 

ដាវី បាន​បង្ហើប​ឱ្យ Sabay ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ថា អ្នកស្រីប្រាកដ​ជា​មាន​កំហឹង ព្រោះ​វា​ជា​រឿង​មិន​ល្អ៖ "បើ​មាន...ត្រូវ​ចេះ​ការពារ​កុំ​ឱ្យ​នាំ​រោគ​ចូល​ផ្ទះ និង​ កុំ​ឱ្យ​ខ្ញុំ​ដឹង បើ​ដឹង​ឆេះ​ដុំហើយ!”។ ដាវី​ប្រាប់​ទៀត​ថា ការ​មាន​ស្រី​ក្រៅ គ្មាន​ផល​ចំណេញ​ឡើយ ផ្ទុយ​ទៅវិញ​មាន​តែ​ខាត​បង់​សុភមង្គល លុយកាក់ ​ពេលវេលា​ បើ​សំណាង​អាក្រក់​អាច​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​ទៀតផង។

 

@) កញ្ញា ណាវី អ្នក​នៅ​តាខ្មៅ

 

នារីៗ​​មិន​ចង់​ឱ្យ​បុរស ដែល​ខ្លួន​ស្រលាញ់​​ក្បត់​ខ្លួន​ឡើយ តួយ៉ាង​កញ្ញា ណាវី ក៏​ដូច្នេះ​ដែរ បើ​មាន​ករណី​នេះ​កើត​ឡើង ៖ "ច្បាស់​ជា​ឈ្លោះ​គ្នា​ហើយ បើ​មិត្ត​ប្រុស​ខ្ញុំ​លួច​មាន​អ្នកថ្មី។ ខ្ញុំ​អត់​ចង់​ឱ្យ​អ្នក​ខ្ញុំ​ស្រលាញ់ ប្រឡាក់ប្រឡូស​ជាមួយ​ស្រី​ផ្សេង​ទេ...ឈឺ​ចិត្ត​​បង ហើយ​អាច​នឹង​បែក​គ្នា​ទៀត"។

 

បើ​ទោះបីជា​យ៉ាង​ណា​ក្ដី អ្វី​ទាំង​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​ពួកគេ​ប៉ុណ្ណោះ ចុះ​អ្នក​វិញ​យល់​យ៉ាងណា​ដែរ?

 

 

ចុចអាន៖ នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?

ចុចអាន៖ នេះ​នែ! តិចនិក​ចាយ​​​លុយ​ឲ្យ​អស់​​តិច​​ អ្នក​មាន​សង្សារ​មិន​គួរ​មើល​រំលង

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ