មីយ៉ាន់ម៉ា នឹង​បញ្ឈប់​ចាយ​លុយ​ដុល្លារ ដើម្បី​ស្ថិរភាព​រូបិយប័ណ្ណ

  • 2015-10-21 20:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីយ៉ាន់ម៉ា បាន​ប្រកាស​ថា​ខ្លួន​នឹង​បញ្ឈប់​​​ចរាចរ​​ក្រដាស​ប្រាក់​ដុល្លារ​​​​ ដើម្បី​រក្សា​​ស្ថិរភាព​រូបិយប័ណ្ណ​ក្នុង​ស្រុក គីយ៉ាត​ «Kyat»។

 

​ធនាគារ​កណ្ដាល​ បាន​ដកហូត​អាជ្ញាប័ណ្ណ​ប្ដូរ​ប្រាក់​បរទេស​នានា​​ពី​​ជំនួញ​រកស៊ី ​ចាប់ពី​សណ្ឋាគារ ភោជនីយដ្ឋាន ​ក្លឹប​វាយ​កូនគោល និង​មន្ទីរពេទ្យ។ ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ថាការ​កើន​ឡើង​បំណុល​ប្រាក់​ដុល្លារ​អាមេរិក​ នាំ​ឲ្យ​កើត​មាន​អស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់។

 

 

បច្ចុប្បន្ន​នេះ ​ក្រដាស​ប្រាក់​ដុល្លារ​ កំពុង​ត្រូវ​បាន​​​​គេ​​ប្រើ​ប្រាស់​​យ៉ាង​ច្រើន​​ក្នុង​វិស័យ​ទេសចរណ៍។ ចាប់តាំង​ពី​របប​យោធា​​​គ្រប់​គ្រង​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១១​មក ​មីយ៉ាន់ម៉ា បាន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច។

 

តែ​ទោះ​ជា​យ៉ាងណា​ក្ដី អាជ្ញាប័ណ្ណ​​នេះ នឹង​​អនុញ្ញាត​ឲ្យ​មនុស្ស​ជាច្រើន​នៅ​តែ​ប្រើ​ដុល្លារ​បាន​សម្រាប់​កិច្ចការ​ដោះ​ដូរ​ក្នុង​ស្រុក។

 

តម្លៃ​ក្រដាស​ប្រាក់ Kyat បាន​ធ្លាក់​ចុះ ២០% ក្នុង​ឆ្នាំ​នេះ ដែល​​ជា​​ប្រតិបត្តិការ​រូបិយប័ណ្ណ​​ដ៏​អាក្រក់​មួយ​នៅ​ក្នុង​ប្រទេស។ សូម​បញ្ជាក់​ថា​​តម្លៃ​ប្រាក់​ជាង ១២០០គីយ៉ាត ស្មើនឹង​ ១ដុល្លារ​អាមេរិក៕

 

 

 

ចុចអាន៖ អ្នក​ជំនាញ​ជឿ​ថា ​កម្ពុជា​នឹង​មាន​អគារ​ខ្ពស់​ៗ​ប្រណិត​ដូច​ប្រទេស​ជឿន​លឿន

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ bbc

អត្ថបទពេញនិយម
អត្ថបទថ្មី