៨យ៉ាងត្រូវដឹង បើដាក់ចិត្តស្រលាញ់នារីឆ្លាត ពូកែ រឹងប៉ឹងមិនទន់ជ្រាយ
- 2015-10-21 22:19:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨យ៉ាងត្រូវដឹង បើដាក់ចិត្តស្រលាញ់នារីឆ្លាត ពូកែ រឹងប៉ឹងមិនទន់ជ្រាយ
ចន្លោះមិនឃើញ
ស្រលាញ់នារីម្នាក់ដែលជាមនុស្សឆ្លាត ពូកែ មានចិត្តរឹងប៉ឹងមិនទន់ជ្រាយ ជារឿងមួយពិបាកសម្រាប់មិត្តបុរសមួយចំនួន។ ប៉ុន្តែមិនមែនមានន័យថានាងមិនមានបេះដូង មិនមានចិត្តអាណិតស្រលាញ់នោះទេ គ្រាន់តែបុរសមួយចំនួនមិនមានគ្រប់លក្ខខណ្ឌដែលនាងចង់បាន។ ខាងក្រោមនេះជាចំណុចមួយចំនួន ដែលគួរស្វែងយល់ពីចិត្តនារីៗដែលជាមនុស្សឆ្លាត ពូកែ មានចិត្តរឹងប៉ឹងមិនទន់ជ្រាយនោះ៖
១. នាងចូលចិត្តអ្នកមានគោលដៅច្បាស់លាស់
ស្រលាញ់មនុស្សស្រីម្នាក់ដែលពូកែនិងឆ្លាតលុះត្រាតែអ្នកមានបុគ្គលិកលក្ខណៈដូចគ្នានេះដែរ។ ពួកគេចូលចិត្តមនុស្សប្រុសមានគោលដៅសម្រាប់អនាគតច្បាស់លាស់ ជាមនុស្សម៉ត់ចត់និងមានសណ្ដាប់ធ្នាប់។ សាកគិតមើល ប្រសិនបើអ្នកមានទម្លាប់ខ្ជិលច្រអូស ហើយស្រលាញ់នារីម្នាក់ជាមនុស្សម៉ឺងម៉ាត់... គឺមិនអាចទៅរួចឡើយ។ តែបើទម្លាប់អាក្រក់នោះផ្លាស់ប្ដូរ...នាងអាចប្រែចិត្តក៏ថាបាន។
២. ពេលខ្លះនាងធ្វើតាមចិត្តចង់
មានពេលមួយចំនួននាងចូលចិត្តធ្វើរឿងអ្វីមួយស្របតាមចិត្តរបស់នាងដូចនេះបើដាក់ចិត្តស្រលាញ់នារីម្នាក់នោះហើយត្រូវប្រាកដថាអ្នកអាចធ្វើតាមចិត្តគេបានប៉ុន្តែក៏ត្រូវមានហេតុផលសមរម្យផងដែរ។ រឿងខ្លះដែលអ្នកអាចធ្វើ ស្របតាមចិត្តនាងបាននោះគឺជាពន្លឺមួយអាចឲ្យនាងមើលឃើញអ្នក និងអាចលះបង់ភាពមានៈទៀតផង។
៣. នាងចូលចិត្តមនុស្សឧស្សាហ៍ព្យាយាម
ប្រាកដណាស់មនុស្សស្រីឆ្លាតពូកែ គឺចូលចិត្តមនុស្សប្រុសឧស្សាហ៍ព្យាយាមហើយពួកគេផ្ទាល់ក៏ជាមនុស្សរហ័សវាងវៃក្នុងការងារដែរ។ គេអាចមានចិត្តមកលើអ្នកតាមរយៈភាពឧស្សាហ៍ព្យាយាមក្នុងសកម្មភាពប្រចាំថ្ងៃ ក្នុងការសិក្សា ក្នុងការងារ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកនោះឯង។
៤. ធ្វើអ្វីដោយខ្លួនឯងឯករាជ្យ
បើស្រលាញ់នារីចិត្តរឹងមាំមិនទន់ជ្រាយតួយ៉ាងដូចជាមនុស្សស្រីឆ្លាតហើយពូកែនោះគឺមិនអាចនិយាយថាអ្នកត្រូវការឲ្យនាងធ្វើតាមចិត្តរបស់អ្នកបានទេ។ គួរចាំថានាងនឹងធ្វើអ្វីមួយដោយខ្លួនឯង និងមិនចង់ឲ្យមានអ្នករំខានពេលធ្វើការឬសិក្សានោះទេ។ ដូចនេះអ្វីដែលនឹងជួបសម្រាប់កិច្ចសន្យាស្នេហានោះគឺនាងនឹងមិនកំដរអ្នកគ្រប់ពេលវេលាក្នុងរឿងស្នេហាបាននោះទេ។
៥. នាងមានមិត្តភក្តិច្រើន
នារីម្នាក់ដែលជាមនុស្សឆ្លាតគឺមានមិត្តភ័ក្ដិច្រើននិងមានអ្នកចូលចិត្តច្រើន ហេតុដូចនេះអ្វីអ្នកត្រូវមាននោះគឺអ្នកត្រូវជាមនុស្សរួសរាយរាក់ទាក់ ចេះជួយយកអាសារ មានអ្នកស្រលាញ់រាប់អានច្រើន ពោលគឺមិនមែនមនុស្សតក់ម៉ក់ទុយមុយនោះឡើយ។
៦. នាងមានចំណេះដឹង និងសមត្ថភាពខ្ពស់
ជាការពិតនារីដែលវៃឆ្លាតគឺមានចំណេះដឹងនិងសមត្ថភាពមិនថាតែក្នុងការសិក្សាឬការងារនោះទេ ហើយក៏មិនមានអ្វីចម្លែកនោះដែរគឺនាងឲ្យតម្លៃលើមនុស្សប្រុសមានចំណេះដឹងនិងសមត្ថភាព។ បើគិតថាអ្នកស្រលាញ់នាងគឺត្រូវខំប្រឹងប្រែងទៅនឹងអ្វីដែលនាងចង់បាន។
៧. ចូលចិត្តមនុស្សប្រុសរឹងប៉ឹងមិនទន់ជ្រាយ
មនុស្សស្រីទាំងអស់គ្នាគឺសុទ្ធតែប្រាថ្នាចង់បានមិត្តប្រុសដែលរឹងប៉ឹងមិនទន់ជ្រាយ នោះគឺមានន័យថាជាមនុស្សប្រុសដែលមិនរត់គេចពីបញ្ហា ឆ្លាតវៃក្នុងគ្រប់គ្រងស្ថានការណ៍ ពេលមានបញ្ហាឬបរាជ័យណាមួយកើតឡើងក្នុងជីវិត។
៨. នាងស្រលាញ់អ្នកដែលនាងជឿទុកចិត្ត
ទោះជាមនុស្សរឹងប៉ឹង ជាមនុស្សឆ្លាត ពូកែយ៉ាងណាក៏ដោយ មានពេលខ្លះក៏ជួបបញ្ហាធ្វើកើតទុក្ខ ឬមានការព្រួយចិត្តខ្លះដែរ ប៉ុន្តែសម្រាប់មនុស្សដែលនាងទុកចិត្តដូចគ្រួសារ មិត្តជិតស្និទ្ធនិងចុងក្រោយមនុស្សសំខាន់តែម្ដង។ ដូចនេះមនុស្សដែលធ្វើឲ្យនាងទុកចិត្ត...ក៏អាចជាមនុស្សដែលនាងមានចិត្តអាណិតស្រលាញ់ផងដែរ៕
ចុចអាន៖ ១១ជំហាន ជួយឱ្យអ្នករកសង្សារបាន ទោះគ្មានលុយវាល់លាន!
ចុចអាន៖ ចំណុចទាក់ទាញត្រង់ណាខ្លះរបស់នារី ដែលបុរសៗនិយមលួចដៀងភ្នែកមើលមុនគេ?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ lifehack