ចំណុច​ទាក់​ទាញ​ត្រង់​ណា​ខ្លះ​របស់​នារី​ ដែល​បុរសៗ​​និយម​លួច​ដៀង​ភ្នែក​មើល​មុន​គេ?​​​

  • 2014-11-18 16:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា​ទេ​ ឲ្យ​តែ​ស្រី​​ស្អាត រាល់​ពេល​ទៅ​ណា​មក​ណា​ តែង​តែ​មាន​ការ​ទាក់​ទាញ​ពី​​បុរសៗ​ជាក់​ជា​មិន​ខាន។​ តែ​​​​ចំណុច​ទាក់​ទាញ​ នៃ​រាង​កាយ​នារី ​ដែល​កែវ​ភ្នែក​​បុរស​បាញ់​ឆ្ពោះ​ទៅ​មុន​គេ​​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ​បុរស​មួយ​ចំនួន​បាន​និយាយ​ថា​ បើ​សិន​ជា​គេ​ឃើញ​នារី​សិចស៊ី​ គេ​​ច្បាស់​ជា​សម្លឹង​មើល​កន្លែង​​នេះ​កន្លែង​នោះ​ ទៅ​តាម​អារម្មណ៍​ និង​ ការ​ចូល​ចិត្ត​របស់​គាត់​។

 

និយាយ​អញ្ចឹង​ ​ចំណុច​ណា​​ខ្លះ​​នៃ​រាងកាយ​របស់​នារីៗ​​ទៅ​ហ្ន៎ ដែល​ធ្វើ​ឲ្យ​ភ្នែក​​ប្រុសៗ​​ឡិងឡង់ៗ​ ​​លួច​ដៀង​​មើល​មុន​គេ?​

 

រូបតំណាង

លើក​ឡើង​ពី​ប្រធាន​បទ​នេះ យុវជន ហៀង ជីវ័ន្ត អាយុ ២២ ឆ្នាំ ​ជា​បុគ្គលិក​​នៃ​រោង​ពុម្ភ​មួយ​កន្លែង​នៅ​ម្ដុំ​ស្ទឹង​មានជ័យ​ ​មាន​ទស្សនៈ​ថា៖ "ខ្ញុំ​ស្រលាញ់​ និង​ ចាប់​អារម្មណ៍​ចំពោះ​នារីៗ​ដំបូង​បំផុត គឺ​​រូប​រាង និង​ដំណើរ​​ពេល​នាង​ដើរ។ ​អ្នក​ខ្លះ​រាង​រៅ​គាត់​ពេល​ដើរ​ មើល​ទៅ​ឡូយ​​ដល់​ហើយ​ មុខ​​មាត់​មិន​សូវ​​ជា​ស្អាត​ពេក​​ក៏​បាន​ ឲ្យ​តែ​បាន​​រាង​ឡូយ​ ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ជាង​គេ"

 

ដោយ​ឡែក​យុវជន​​ សុខ ពន្លក អាយុ២៣ឆ្នាំ ជា​ម្ចាស់​ហាង​អ៊ីនធឺណិត​នៅ​ម្ដុំ​ចាក់​អង្រែ​ក្រោម​​ប្រាប់​ថា៖ "​បើ​តាម​ខ្ញុំ​គិត​ ប្រុសៗ​មើល​មនុស្ស​ស្រី​ដំបូង​គ្មាន​អី​ក្រៅ​ពី​ដើម​ទ្រូង​ ព្រោះ​ដើម​ទ្រូង​គឺ​ជា​លក្ខណៈ​ពិសេស​មួយ​​នៃ​រាង​កាយ​របស់​មនុស្ស​ស្រី​"

 

​"ខ្ញុំ​ប្រាប់​ទៅ​ចុះ ​ភ្នែក​មនុស្ស​ប្រុស​​មួយ​ចំនួន​​លឿន​ណាស់ ​ពេល​ឃើញ​ស្រី​​ស្អាត​ ដើរ​កាត់​មុខ​ ហើយ​ស្លៀក​ពាក់​សិចស៊ី​ លិច​លើ​លិច​ក្រោម​បែប​នេះ"។ ពន្លក​ បន្ថែម​​ដូច្នេះ។

 

យ៉ាង​ណា​មិញ​សម្រាប់​​យុវជន​ អៀង រង្សី អាយុ២៤ឆ្នាំ​ និស្សិត​​ឆ្នាំ​ទី៤​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា៖ "​បើ​គេ​ផ្សេង​ខ្ញុំ​មិន​ដឹង​ទេ តែ​ចំពោះ​ខ្ញុំ​វិញ​ ឲ្យ​តែ​ពេល​ជួប​មនុស្ស​ស្រី​ ខ្ញុំ​ចាប់​អារម្មណ៍​មុន​គេ​បង្អស់​​ទៅ​លើ​ចំណុច​សំខាន់​បី​ គឺ​សម្បុរ​ស ទម្រង់​មុខ​ស្អាត​ និង​កម្ពស់​ខ្ពស់ ​"

 

រង្សី​ បន្ថែម​ថា ៖ ​នារីៗ​បើ​មាន​ចំណុច​បី​នេះ​ហើយ​ ទៅ​ណា​មក​ណា​ ច្បាស់​ជា​មាន​បុរសៗ​គ្រប់​គ្នា​ ​លួច​មើល​មិន​ដាក់​ភ្នែក​ជា​មិន​ខាន​ឡើយ។

 

ផ្ទុយ​ទៅ​វិញ​យុវជន ឡុង ចំណាន អាយុ២៤ឆ្នាំ​ជា​និស្សិត​​​ទើប​បញ្ចប់​ឆ្នាំ​ទី៤​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ប្រាប់​ឲ្យ​ដឹង​ចំៗ​ពី​​ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្លួន​​ ​ពេល​ដែល​ឃើញ​ស្រីៗ​ដំបូង​ថា៖ "សម្រាប់​ខ្ញុំ​គឺ​រូប​រាង​ដ៏​សិចស៊ី​របស់​​ស្រី​ ជា​ចំណុច​ដែល​ទាក់​ទាញ​អារម្មណ៍​ខ្ញុំ​ខ្លាំង​បំផុត"

 

បើ​និយាយ​ពី​រាង​កាយ​ហ្នឹង​ ខ្ញុំ​ថា ​ស្រី​ៗ​ដែល​មាន​ការ​ទាក់​ទាញ​ខ្លាំង​ គ្មាន​អី​ផ្សេង​ក្រៅ​ពី​​​ទំហំ​ទាំង​បី​ហ្នឹង​ទេ និយាយ​រួម​ គឺ​ដើម​ទ្រូង ត្រ​កៀក​ ហើយ​និង​ស្មា​​ ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​តាម​មើល​សឹង​ជ្រុះ​គ្រាប់​​ភ្នែក​ ពេល​​ឃើញ​នាង​ដំបូង។

 

"មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​​បន្ទាប់​ពី​បាន​ឃើញ​​កន្លែង​ទាំង​អស់​នោះ​ហើយ ​​​ប្រុស​ៗ​មួយ​ចំនួន​​ច្បាស់​ជា​ គិត​ស្រមៃ​ទៅ​ដល់​រឿង​ផ្ដេសផ្ដាស​ភ្លាម​ជា​មិន​ខាន​ឡើយ​​ ខ្ញុំ​ធានា"។ ចំណាន បញ្ជាក់​ដូច្នេះ៕

 

អត្ថបទ៖ យិន សំបូរ